ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៣ ប្រជាពលរដ្ឋជាច្រើនគ្រួសារបង់រំលោះផ្ទះនៅបុរី VIP បានមកជួបជុំគ្នានៅវិមានឯករាជ្យ ទទូចស្នើសុំកិច្ចអន្តរាគមន៍ឲ្យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជួយដល់ពួកគាត់ដើម្បីទទួលបាន ប្លង់ដី ប្លង់ផ្ទះ។
ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានប្រាប់ឲ្យដឹងថា ពួកគាត់បង់លុយឲ្យម្ចាស់បុរី VIP ជាប្រចាំ រាល់ខែ អ្នកខ្លះបង់បាន ២ម៉ឺនដុល្លារជាង អ្នកខ្លះបង់អស់៣ម៉ឺនដុល្លាជាង តែទីបំផុត មិនទទួលបានប្លង់ដី សង់ផ្ទះក៏មិនបាន ត្រូវរងគ្រោះអស់រយៈពេល៥ឆ្នាំ។
ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅតែមានទំនុកចិត្តថា មានតែ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទេ ដែលជួយពួកគាត់ឲ្យបាន ប្លង់ដី សង់ផ្ទះបាន៕