ល្បែងស៊ីសងខុសច្បាប់ជាច្រើនកំពុងដំណើរការបើកលេងនៅក្នុងផ្សារ ស៊ីធីម៉ល ជាន់ទី២  ជាប់នឹងរបងពហុកីឡដ្ឋានជាតិអូឡាំពិក ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ

ល្បែងស៊ីសងខុសច្បាប់ជាច្រើនកំពុងដំណើរការបើកលេងនៅក្នុងផ្សារ ស៊ីធីម៉ល ជាន់ទី២ ជាប់នឹងរបងពហុកីឡដ្ឋានជាតិអូឡាំពិក ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើ នេះ មានអង្គភាពសារព័ត៌មាន ជាច្រើនធ្វើការចេញផ្សាយ តែដូចជាមិនជ្រាប ឬប្រតិម្ម ដើម្បីបញ្ជាចុះបង្រ្កាប ឲ្យដូចភ្លៀងរលឹម ពី លោក ថេង សុថុល អភិបាលខណ្ឌ ៧មករា និង លោក នេត ស៊ីថុន អធិការខណ្ឌ ៧មករា។

នេះហើយគឺជាមូលហេតុ ធ្វើឲ្យមហាជន និងអ្នកសារព័ត៌មាន ដាក់ការសង្ស័យមកលើលោក ថេង សុថុល អភិបាលខណ្ឌ ៧មករា និង លោក នេត ស៊ីថុន អធិការខណ្ឌ ៧មករា ប្រហែលជាទទួលបានកញ្ចប់ជាថវិការនៅចំណុចទីតាំងខាងលើនោះហើយមើលទៅ។

ទាំងមហាជន និងអ្នកសារព័ត៌មាន ស្នើរសុំឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ និនិត្យមើល លោក ថេង សុថុល អភិបាលខណ្ឌ ៧មករា និង លោក នេត ស៊ីថុន អធិការខណ្ឌ ៧មករា ផង។ មូលហេតុអ្វីនៅចំណុចទីតាំងខាងលើមិនបង្រ្កាប?

CATEGORIES
Share This