រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និង លោកជំទាវ ប្រារព្ធពិធីអបអរសាទរខួបលើកទី ១១២ ទិវានារីអន្តរជាតិ ៨ មីនា ២០២៣ ក្រោមប្រធានបទ «ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ ក្នុងយុគសម័យឌីជីថល»

ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងលោកជំទាវសាស្ត្រាចារ្យ ឱសថបណ្ឌិត ទេព រង្សុី ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ  បានប្រារព្ធរៀបចំពិធីអបអរសាទរខួបលើកទី១១២ ទិវានារីអន្តរជាតិ ៨ មីនា ក្រោមប្រធានបទ «ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ ក្នុងយុគសម័យឌីជីថល» នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ នាភោជនីយដ្ឋានទន្លបាសាក់២ រាជធានីភ្នំពេញ។

 

 

CATEGORIES
Share This