ខេត្តតាកែវ៖ ការឃាត់ខ្លូនបានធ្វើឡេីងបន្ទាប់ពីមានវីដេអូចែកចាយតាមបណ្ដាញសង្គមហ្វេសប៊ុក បង្ហាញអំពីក្មេងៗទំនើង ២ក្រុមស្លៀកពាក់ឯកសណ្ឋានសិស្សសាលារត់ដេញគប់គ្នាយ៉ាងអនាធិបតេយ្យលេីដងផ្លូវ ។
នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកសំរោង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងត្រាញ់ខាងត្បូង បានស្រាវជ្រាវកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើងចំនួន ០២នាក់ ក្នុងចំណោមបក្ខពួកចំនួន១០នាក់ រួមមាន ៖
១-ឈ្មោះ ប្រាក់ វណ្ណត ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិដក់ពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ និងទី២.ឈ្មោះ អ៊ឹម សៀងលី ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិខ្នារុង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៣ និង១៥នាទី តាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ដោយធ្វើសកម្មភាពដេញគប់គ្នាតាមផ្លូវ ជាមួយក្រុមក្មេងទំនើងមួយក្រុមទៀត មិនទាន់កំណត់អត្តសញ្ញាណបាន។ ចំណែកបក្ខពួកផ្សេងទៀត មាន៖
ទី១.ឈ្មោះ យន វិសាល ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិដក់ពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ (រត់គេចខ្លួន)
២.ឈ្មោះ សំ វិផាត់ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិដក់ពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុក
សំរោង ខេត្តតាកែវ (រត់គេចខ្លួន) ។
ទី៣ៈឈ្មោះ ម៉ន ដេវីត ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិដក់ពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុក សំរោង ខេត្តតាកែវ (រត់គេចខ្លួន)
ទី៤.ឈ្មោះ វ៉ន រ៉េ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិដក់ពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុក សំរោង ខេត្តតាកែវ (រត់គេចខ្លួន)
ទី៥.ឈ្មោះ វ៉ន សៀវធាន ហៅប៉ក់ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិដក់ពរ ឃុំបឹងត្រាញ់ ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ (រត់គេចខ្លួន)
ទី៦.ឈ្មោះ ចាន់ ភារុន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិខ្នារុង ឃុំបឹងត្រាញ់ខាងត្បូង ស្រុក
សំរោង ខេត្តតាកែវ (រត់គេចខ្លួន)
ទី៧.ឈ្មោះ ហ៊ីម ហេងចំរ៉ុង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិរំពាក់ពេន ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ (រត់គេចខ្លួន)
និងទី៨.ឈ្មោះ ហ៊ីម ហេងចំរើន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិរំពាក់ពេន ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ (រត់គេចខ្លួន) ។
បច្ចុប្បន្ន កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធី និងបន្តស្រាវជ្រាវមុខសញ្ញាពាក់ព័ន្ធយកមកផ្តន្ទាទោសតាមច្បាប់។ ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ