ភ្នំពេញ ÷ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំ High-Level Segment នៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ (UN) លើកទី ៤៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលកិច្ចប្រជុំនេះ ធ្វើឡើងតាមប្រព័ន្ធវីដេអូនៅល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ដោយតំណាងឲ្យរដ្ឋាភិបាលនៃបណ្តាប្រទេសនានា និងអង្គការអន្តរជាតិនានាសរុបជាង ១៤០រូប បានចុះឈ្មោះចូលរួមថ្លែងសុន្ទរកថា ចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២២ ។ ប្រទេសអាស៊ាន ដែលបានចុះឈ្មោះចូលរួមថ្លែងសុន្ទរកថា រួមមាន ÷ កម្ពុជា ថៃ ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងវៀតណាម ៕