ភិក្ខុ ហេង សាវ៉ុន ព្រះចៅអធិការវត្តកំពូលពេជ្រ បានទទួលព្រមលាចាកសិក្ខាបទ ទៅតាមព្រះធម៌វិន័យ របស់ព្រះសម្មាសម្ពទ្ធ នៅថ្ងៃទី៤ ខែមិនា ឆ្នាំ២០២៣ ខាងមុខនេះ។
ក្នុង កំណត់ហេតុ បានបញ្ជាក់ ពីមន្រ្តីសង្ឃចូលរួមមាន÷ ១. ដឹកនាំដោយ ព្រៈមុនីសត្ថាមារ្យ កោសល កែវ ចន្ថា ព្រៈមេគណខេត្តកំពង់ស្ពឺ, ២. ព្រៈព្រហ្មគិរីធម្មបាល នូ ជិន ព្រៈគ្រូអនុគណស្រុកភ្នំស្រួច, ៣. ព្រៈតេជគុណ សាំង សឿង សមុហធរ អនុគណស្រុក។
សូមបញ្ជាក់ថា ភិក្ខុ ហេង សាវ៉ុន ជាព្រះចៅអធិការវត្តកំពូលពេជ្រ ស្ថិតនៅឃុំគិរីវ័ន ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
កាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០២៣ ដោយទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ ធីវី (HR NEWS TV) បានចេញផ្សាយ បានដាក់ចំណងជើងថា 《ព្រះរតនកោសល ហេង សាវ៉ុន ព្រះចៅអធិការវត្តកំពូលពេជ្រ បានលួចដោះស្បងចីវរ ចេញ ស្លៀកសំលៀកបំពាក់របស់គ្រហត្ថ ដើរលេងយ៉ាងសប្បាយ》
យោងតាម អត្ថបទ ខ្លឹមសារ និង អត្ថន័យទាំងស្រុង បានសរសេរចេញផ្សាយដោយបានរៀបរាប់ថា÷ ពេលដែល រូបថត របស់ ព្រះរតនកោសល ហេង សាវ៉ុន ត្រូវបានបែកធ្លាយចេញមកខាងក្រៅធ្វើឲ្យមានការ ចែកចាយតាមប្រព័ន្ធសង្គមហ្វេសប៊ុក និងអង្គភាពសារព័ត៌មានមួយចំនួនបានធ្វើការចេញផ្សាយយ៉ាងព្រោងព្រាត។ចំពោះទង្វើរខាងលើនេះ រហូតមានការផ្ទុះប្រតិកម្ម ពី ពុទ្ធបរិស័ទនៅជិត ឬនៅឆ្ងាយ និងមហាជនជាច្រើននាក់ទៀត។
ចំពោះទង្វើរខាងនេះ ក៏មានការចោទសួរគ្នាទៅវិញទៅមកក្លាយជាប្រធានបទមួយដ៏ក្តៅ រហូតមានពុទ្ធបរិស័ទនៅជិត ឬនៅឆ្ងាយ និងមហាជន មួយចំនួន បានលើកជាសំនួរ សួរថា ក្នុងនាមជាព្រះសង្ឃ ដោះស្បង់ចីវរចេញ ស្លៀកសំលៀកបំពាក់របស់គ្រហត្ថ តើខុស និងច្បាប់សង្ឃ និងច្បាប់ វិន័យ របស់ ព្រះពុទ្ធសាសនា ដែលជាសាសនា របស់ រដ្ឋ ដែរ ឬទេ?
ចំពោះទង្វើរដែល ព្រះរតនកោសល ហេង សាវ៉ុន បានប្រព្រឹត្តិ មានពុទ្ធបរិស័ទ និងមហាជនជាច្រើន សូមទូលថ្វាយប្រគេន និងសូមឲ្យមានចំណាត់ការ ពី សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចព្រះសង្ឃ និងថ្នាក់ដឹកនាំសង្ឃ គណៈមហានិកាយ នៃព្រៈរាជាណាចក្រកម្ពុជា និងក្រសួងធម្មការ និងសាសនា៕