ចេញផ្សាយ, នៅថ្ងៃទី២ ខែមិនា ឆ្នាំ២០២៣ ដោយទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ ធីវី (HR NEWS TV)
ពេលដែល រូបថត របស់ ព្រះរតនកោសល ហេង សាវ៉ុន ត្រូវបានបែកធ្លាយចេញមកខាងក្រៅធ្វើឲ្យមានការ ចែកចាយតាមប្រព័ន្ធសង្គមហ្វេសប៊ុក និងអង្គភាពសារព័ត៌មានមួយចំនួនបានធ្វើការចេញផ្សាយយ៉ាងព្រោងព្រាត។ចំពោះទង្វើរខាងលើនេះ រហូតមានការផ្ទុះប្រតិកម្ម ពី ពុទ្ធបរិស័ទនៅជិត ឬនៅឆ្ងាយ និងមហាជនជាច្រើននាក់ទៀត។
ចំពោះទង្វើរខាងនេះ ក៏មានការចោទសួរគ្នាទៅវិញទៅមកក្លាយជាប្រធានបទមួយដ៏ក្តៅ រហូតមានពុទ្ធបរិស័ទនៅជិត ឬនៅឆ្ងាយ និងមហាជន មួយចំនួន បានលើកជាសំនួរ សួរថា ក្នុងនាមជាព្រះសង្ឃ ដោះស្បង់ចីវរចេញ ស្លៀកសំលៀកបំពាក់របស់គ្រហត្ថ តើខុស និងច្បាប់សង្ឃ និងច្បាប់ វិន័យ របស់ ព្រះពុទ្ធសាសនា ដែលជាសាសនា របស់ រដ្ឋ ដែរ ឬទេ?
ចំពោះទង្វើរដែល ព្រះរតនកោសល ហេង សាវ៉ុន បានប្រព្រឹត្តិ មានពុទ្ធបរិស័ទ និងមហាជនជាច្រើន សូមទូលថ្វាយប្រគេន និងសូមឲ្យមានចំណាត់ការ ពី សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចព្រះសង្ឃ និងថ្នាក់ដឹកនាំសង្ឃ គណៈមហានិកាយ នៃព្រៈរាជាណាចក្រកម្ពុជា និងក្រសួងធម្មការ និងសាសនា៕