យោធារុស្ស៊ីបានវាយយករោងចក្រនុយក្លេអ៊ែរ Zaporizhzhia ដ៏ធំបំផុតរបស់អឺរ៉ុបនៅក្នុងប្រទេសអ៊ុយក្រែន
រុស្ស៊ី-អ៊ុយក្រែន ÷ យោធារុស្ស៊ីបានវាយប្រហារយករោងចក្រនុយក្លេអ៊ែរ Zaporizhzhia ដ៏ធំបំផុតរបស់អឺរ៉ុបនៅក្នុងប្រទេសអ៊ុយក្រែន ដោយមេដឹកនាំប្រទេសនេះបានចោទប្រកាន់ទីក្រុងម៉ូស្គូថា ជា《ភេរវកម្មនុយក្លេអ៊ែរ》នេះបើតាមការចេញផ្សាយរបស់ទីភ្ញាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២១ ។
អាជ្ញាធរក្នុងតំបន់បានរាយការណ៍ថាមិនមានការកើនឡើងនៃវិទ្យុសកម្មភ្លាមៗទេ ហើយឧបករណ៍ “សំខាន់ៗ” មិនរងផលប៉ះពាល់ដោយអគ្គីភ័យ ប៉ុន្តែសេវាសង្គ្រោះបន្ទាន់របស់អ៊ុយក្រែនបាននិយាយថា ទាហានរុស្ស៊ីកំពុងរារាំងពួកគេពីការពន្លត់ភ្លើង ៕
CATEGORIES ព័ត៌មានអន្តរជាតិ