ប្រជាពលរដ្ឋហួសចិត្ត ដែលមន្រ្តីជលផលខេត្តស្ទឹងត្រែង ស្ទាក់ចាប់ ប្តី ប្រពន្ធ ដែលជាមន្រ្តីអាវុធហត្ថរាជធានីភ្នំពេញ កំពុងដឹកត្រីបន្តិចបន្ទួចបន្តឲ្យទៅម៉ូយ

ខេត្តស្ទឹងត្រែង៖ ករណីដែលមហាជនគួរឲ្យហួសចិត្តដែលមន្រ្តីជលផលខេត្តស្ទឹងត្រែង មិនទៅចាប់កន្លែងនេសាទ កន្លែងឆក់ត្រី បែជាមកស្ទាក់ចាប់ ប្តី ប្រពន្ធមន្រ្តីអាវុធហត្ថរាជធានីភ្នំពេញ កំពុងដឹកត្រីបន្តិចបន្ទួចបន្តឲ្យទៅម៉ូយ ។

មន្រ្តីប៉េអឹម បានប្រាប់ឲ្យដឹងថា អនុប្រធានមន្រ្តីជលផលឈ្មោះ វង់ សាវឿន បានចុះស្ទាក់ឃាត់ ចង់ចាប់ទាំងមនុស្ស និងកង់បី ខណៈរកឃើញត្រីដំរីប៉ុន្មានក្បាល និងក្រៅពីនេះ គឺសុទ្ធតែជាត្រីស្រកាធម្មតា។

នៅក្នុងហេតុការនោះដែរ មន្រ្តីប៉េអឹម បានប្រាប់បន្តទៀតដែរថា គាត់ជាប៉េអឹមរាជធានីភ្នំពេញ ឈ្មោះ ម៉ា រុនចំរើនរ័ត្ន ក៏បានសួរថា តើពួកគាត់រកស៊ីខុសត្រង់ណា? ប៉ុន្តែ មន្រ្តីជលផលទាំងនោះ ពុំបានប្រាប់ខុសអ្វីឲ្យច្បាស់លាស់នោះទេ ដោយបន្ទាប់មកគ្រាន់តែនិយាយថា សំរួលគ្នាទៅ កុំប្រើហិង្សាដាក់គ្នា និងចុងក្រោយថា ឲ្យទៅធ្វើក្រដាសស្នាមត្រឹមត្រូវ ចប់រឿងហើយ៕

CATEGORIES
Share This