ភ្នំពេញ ៖ យោងតាមការបង្ហោះពីគណនីហ្វេសប៊ុករបស់នារីម្នាក់ឈ្មោះ Ly Chili បានធ្វើការទម្លាយឲ្យដឹង នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ពីល្បិ…ចរបស់បុគ្គលិកផ្នែកធនធានមនុស្សនៅមន្ទីរពេទ្យឯកជនមួយដែលឆាតទាក់ទងលួ.ងលោ.មអ្នកដាក់ពាក្យជាស្ត្រីម្នាក់សុំការងារ ។
រហូតមានបណ្តាញសារព័ត៌មានជាច្រើនបានធ្វើការផ្សព្វផ្សាយខ្លឹមសារ ដូចៗគ្នា ពីបុរម្នាក់ឈ្មោះ លី ទីណា ជាបុគ្គលិកផ្នែកធនធានមនុស្សនៅមន្ទីរពហុព្យាបាល និង សម្ភព អរៀនដា ព្យាយាមល្បួងនារីម្នាក់ ដែលទៅដាក់ពាក្យសូមចូលបម្រើការងារ។ ដោយឈ្មោះ លី ទីណា បានទាក់ទងនារីម្នាក់នោះ តាមរយៈប្រព័ន្ធសង្គមតេលេក្រាម ដោយប្រាប់ថា ប្រសិននាងយល់ព្រមគេងជាមួយរូបគេ ១យប់ នៅថ្ងៃសម្ភាសរូបគេនឹងជាអ្នកសម្ភាសផ្ទាល់ដោយផ្តល់ប្រាក់ខែ ៤០០ដុល្លារក្នុងមួយខែ។
គូរបញ្ជាក់ថា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមន្ទីរពហុព្យាបាល និង សម្ភព អរៀនដា បានបញ្ឈប់ បុគ្គល លី ទីណា ពីការងារភ្លាមៗពេលដែលទទួលបានដំណឹងតាមប្រព័ន្ធផ្សព្វជាច្រើន ចំពោះទង្វើដ៏ថោ.កទា.ប ដែលបុរសរូបនេះបានប្រព្រឹត្តិឡេីង ខណៈដែលមានប្រិយមិត្តមួយចំនួនបានបង្ហាញភ័ស្តុតាងជាបន្ដបន្ទាប់ ដោយល្បិចនេះធ្លាប់បានប្រេីទៅលេីមនុស្សស្រីមួយចំនួនទៀតកន្លងមក៕