បញ្ជា របស់ សម្តេចតេជោ ពិតជាស័កសិទ្ធ!សត្វក្ងោក ២០ក្បាល បានដឹកមកឲ្យម្ចាស់ដល់លំនៅដ្ឋានវិញដោយសុវត្តិភាព

ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម នុច ច័ន្ទសុខា រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ បាននាំយកសត្វក្ងោកចំនួន២០ក្បាល មកប្រគល់ដល់លំនៅដ្ឋានអោយម្ចាស់ក្ងោកឈ្មោះលោក យឹម សំអឿន និង លោកស្រី យឹម ចាន់រ៉ុងជាអ្នកទទួល នៅភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង ៥និង៣០នាទី ល្ងាចថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០២៣ ។

ក្នុងពិធីប្រគល់នោះក៏មានការចូលរួមពីឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង លោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត លោកចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌ និងអាជ្ញាធរដែនដីនិងប្រជាពលរដ្ឋក្នុងភូមិផងដែរ។

សូមរម្លឹកឡើងវិញដែរថា កាលពីម្សិលមិញថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាដាច់ណាត់ តាមរយៈសារសំឡេង ឲ្យយកសត្វក្ងោកឲ្យម្ចាស់វិញដល់លំនៅដ្ឋានជាបន្ទាន់។

បើគិតទៅត្រឹមម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០២៣ សត្វក្ងោកចំនួន២០ក្បាល បានប្រគល់ដល់លំនៅដ្ឋានអោយម្ចាស់ក្ងោកវិញនៅភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

តំណាងអោយគ្រួសារម្ចាស់ក្ងោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង បានគោរពជូនពរ សម្តេច សូមមានសុខភាពល្អ ជន្មាយុយឺនយូរ ជួបប្រទះនិងពុទ្ធពរបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្កៀងឃ្លាតឡើយ៕