យោងតាមផេកផ្លូវការ របស់ សម្តេ អគ្គមហាសេនាបតីតេ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះ មានរយៈពេលជាង២ម៉ោង ដោយមានខ្លឹមសារថា÷ ភ្ញាក់ពីដេកមកឃើញនាគទេពបញ្ជូនវីដេអូដែលស៊ន ដារ៉ានិយាយ។
ក្នុងការនិយាយនោះ ស៊ន ដារ៉ា បានបញ្ជាក់ ពីការគាំទ្ររបស់ឪពុក ម្តាយខ្លួនចំពោះខ្ញុំ ដែលខ្ញុំសូមអរគុណចំពោះប្អូនប្រុសប្អូន
ស្រីដែលជាឪពុកម្តាយ ស៊ន ដារ៉ា សម្រាប់ការគាំទ្រកន្លងមក។
អ្វីដែលគួរឲ្យហួសចិត្ត ស៊ន ដារ៉ា បានលើកជាយោបល់បើកការចរចាជាមួយខ្ញុំដោយភ្ជាប់មកជាមួយលក្ខ័ខណ័្ឌ៤ក្នុងនោះ
លក្ខ័ខណ្ឌ័ទីមួយគឺ ស៊ន ដារ៉ា ត្រូវតែធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជន ទើប ស៊ន ដារ៉ា ព្រមចូលរួមជាមួយ
គណបក្សប្រជាជន។
ស៊ន ដារ៉ា បាននិយាយថាគាត់ជាសត្វឥន្ទ្រីដែលពេលមុនគាត់ថាហ៊ុន ម៉ាណែត ជាសត្វគីង្គក់។នេះជាការប្រៀបធៀបបែប
ប្រមាថ។
គាត់បានបន្ថែមថាព្រហ្មលិខិតបានបង្កើត ហ៊ុន សែន មក សម្រាប់បង្រ្កាប ប៉ុល ពត ឯព្រះបានបង្កើត ស៊ន ដារ៉ា មក ដើម្បីបង្រ្កាបហ៊ុន សែន។
ពូសូមផ្តាំទៅក្មួយ ស៊ន ដារ៉ា វិញ ថា កុំថាឡើយក្មួយចង់ក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនសូម្បីតែចង់ក្លាយជាសមាជិកគណបក្សប្រជាជនក៏មិនបានផងព្រោះក្មួយកំពុងមានរឿងនៅតុលាការ។ក្មួយលើកខ្លួនឯងហួសជ្រុលហើយ។ឯពាក្យក្មួយថាព្រះបង្កើតក្មួយមកដើម្បីបង្រ្កាប ហ៊ុន សែន តាមការគិតរបស់ពូអ្នកដែលបង្រ្កាប ហ៊ុន សែន បានមកដល់ពេលនេះមិនទាន់កើតចេញពីផ្ទៃម្តាយនៅឡើយទេ។ក្មួយកំពុងចាត់ទុកខ្លួនឯងជាសត្វឥន្ទ្រីជាអ្នកមានបុណ្យ តើក្មួយចេះខ្មាសអៀនទេនៅពេលនិយាយដល់រឿងរបៀបនេះ។
ឈប់បានឈប់ទៅក្មួយអាណិតឪពុកម្តាយដែលខំដង្ហើយហៅកូន។សព្វថ្ងៃក្មួយជួយខ្លួនឯងមិនបានផងចង់ក្លាយខ្លួនជានាយក
រដ្ឋមន្ត្រីឬចង់មកបង្ក្រាប ហ៊ុន សែន គឺរឿងយលសប្តិទាំងថ្ងៃ៕