កាស៊ីណូ មួយកន្លែង ក្នុងក្រុងប៉ោយប៉ែត ត្រូវបានបិទចោល ដោយរកឃើញថាមានប្រជាពលរដ្ឋខ្មែរជាច្រើន ចូលលេងល្បែងស៊ីសងខុសច្បាប់

ខេត្តបន្ទាយមានជ័យ៖ កាស៊ីណូ មួយកន្លែង ក្នុងក្រុងប៉ោយប៉ែត ត្រូវបានបិទដោយស្វ័យប្រវត្តិ ដោយរកឃើញ ប្រជាពលរដ្ឋខ្មែរជាច្រើន ចូលលេងល្បែងស៊ីសងខុសច្បាប់ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើតាមប្រភពព័ត៌មាន ដែលទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ ធីវី (HR NEWS TV) ទទួលបាននៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ឈានរហូតបិទកាស៊ីណូមួយយ៉ាងធំ នៅចំណុចភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ដោយ មានសារព័ត៌មាន មួយចំនួនបានចុះផ្សាយ ខ្លឹមសារស្រដៀងគ្នា ពីប្រភពច្បាស់លាស់ ដែលមានប្រជាពលរដ្ឋខ្មែរជាច្រើន ចូលលេងល្បែងស៊ីសងខុសច្បាប់។

ស្រាប់តែនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលបាលខេត្តបន្ទាយមានជ័យ សម្រេច ដាក់បញ្ជា ផ្តល់ភារកិច្ច ឲ្យ លោកវរសេនីយ៍ឯក សៅ សារឿន អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំង ចុះបិទទីតាំងកាស៊ីណូខាងលើ និងធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំងហាមមិនឲ្យបើកល្បែងស៊ីសងបន្តទៀត៕

CATEGORIES
Share This