បុរសអនិកជនខ្មែរអាមេរិកកាំងម្នាក់ យកខ្សែភ្លើងឆក់សម្លាប់ប្រពន្ធ រួចជិះម៉ូតូរត់គេចខ្លួនបាត់ បន្សល់ទុកកូន២នាក់

ភ្នំពេញ៖ បុរសអនិកជនខ្មែរអាមេរិកកាំងម្នាក់ វ័យប្រហែល ៦០ឆ្នាំ បានយកខ្សែភ្លើងឆក់ប្រពន្ធបណ្តាលឲ្យស្លាប់ភ្លាមៗ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចក្នុងបុរី KC ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពចេញពីកន្លែងកើតហេតុ បានឲ្យដឹងថា
ជនរងគ្រោះមានឈ្មោះ កែវ ស្រីមុំ មានអាយុ ៣៨ឆ្នាំ និង ជនសង្ស័យមានឈ្មោះ មូល ណេត មានអាយុ ៦៨ឆ្នាំ ជាអនិកជនខ្មែរអាមេរិកកាំង អ្នកទាំងពីរ ជា ប្តី ប្រពន្ធ មានកូន ២នាក់។

បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពយកខ្សែភ្លើងឆក់ប្រពន្ធបណ្តាលឲ្យស្លាប់ភ្លាមៗហើយ ក៏ជិះម៉ូតូរត់គេចខ្លួនបាត់៕

CATEGORIES
Share This