ភ្នំពេញ៖ យោងតាមគណនីហ្វេសបុកមួយដែលមានឈ្មោះ Punk បានធ្វើការបង្ហោះក្នុងបណ្តាញសង្គមកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលបានបង្ហោះខ្លឹមសារ ភ្ជាប់ជាមួយរូបភាពទាំងស្រុងថា៖ សូមអញ្ជើញបងស្រីឈ្មោះ “សាន្ត សុកញ្ញា” ដែលត្រូវជាប្រពន្ធរបស់ឈ្មោះ “ឈឹម” លក់សាច់ក្រក, Page(អ្នកគាំទ្រពូឈឹម) ចេញមុខមកដោះស្រាយលុយដែលនៅជំពាក់កាន់ឆ្នាំហើយ រាល់ថ្ងៃឃើញប្ដីបងPostសុទ្ធតែលក់បានទាំងរាប់រយគីឡូ ធ្វើConcertផង ដើរសុទ្ធតែជាមួយឧកញ៉ា មានអង្គរក្សផ្ទាល់ខ្លួនទៀត !
ម្ចាស់ករណីដដែលបានបន្តថា ភ្ជាប់មកខាងក្រោមនេះ គឺរូបភាពពេលគាត់មកធ្វើកុងត្រាខ្ចីលុយ & រូបភាពឡានដែលប្ដីគាត់ជូនមកនៅចាំខាងមុខផ្លូវ (ជៀសវាងករណីប្រកែកថាមិនដឹងរឿង)… ឯកសារ ហត្ថលេខា ស្នាមមេដៃមានគ្រប់គ្រាន់ បើពុំមានដំណោះស្រាយទេ យើងនឹងចាត់ចែងតាមវិធានការណ៏បន្ត !
ជុំវិញករណីនេះ ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងរងចាំមើលថានឹងមានដំណោះស្រាយបែបណាជាបន្តទៀត បន្ទាប់ពីមានការបង្ហោះបែបនេះ ព្រោះរាល់ថ្ងៃជីវិតប្តីប្រពន្ធរូបនេះ ដូចជាហាយសូណាស់ តែធាតុពិតជំពាក់បំណុលគេមិនព្រមសង ៕