(តភាគ២)បុណ្យ ឬ បាប ដែល ភិក្ខុ សឿង អាន ហ៊ានតែងតាំងអង្គឯងជាព្រះចៅអធិការវត្ត និងកសាងវត្តថ្មីបារមីហ្មឺនកែវ(ហៅវត្តទួលអស់លោក)អត់មានច្បាប់អនុញ្ញាត

ចេញផ្សាយ,នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយទីភ្នាក់សារព័ត៌មាន អេចអញូស៍ ធីវី(HR NEWS TV)
ខេត្តកណ្តាល៖ នេះ ឬ បុណ្យ ដែល ភិក្ខុ សឿង អាន បានបង្កើតគំនិតខ្លួនឯងច្នៃប្រឌិតបោកប្រាស់បន្លំភ្នែកពុទ្ធបរិស័ទក្រោមរូបភាព តែងតាំងខ្លួនឯងជាព្រះចៅអធិការ និងកសាងវត្តថ្មីបារមីហ្មឺនកែវ (ហៅវត្តទួលអស់លោក) អត់មានច្បាប់អនុញ្ញាត។

យោងតាម នាមបណ្ណ ដែល ភិក្ខុ សឿង អាន បានបោះហើយមានការចែកឲ្យ ពុទ្ធបរិស័ទ ជិត ឆ្ងាយ ដែល ភិក្ខុ សឿង អាន បានរៀបចំការឌីសាញ នៅលើ នាមបណ្ណ បានបញ្ជាក់ជាវត្តយ៉ាងច្បាស់តែម្តង ដែលមានសរសេររៀបរាប់ដូចខាងក្រោម៖ ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ វត្តថ្មីបារមីហ្មឺនកែវ (ហៅទួលអស់លោក) ព្រះគ្រូចៅអធិការ ព្រះតេជគុណភិក្ខុ សឿង អាន ភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

ហើយបើយើងក្រលេកមើលនៅចំណុចខ្លោងទ្វារពីមុខ ភិក្ខុ សឿង អាន បានឌីសាញដាក់ឈ្មោះថា (វត្តថ្មីបារមីហ្មឺនកែវ ស្ថិតនៅភូមិតានូ ឃុំស្អាង ស្រុកស្អាង ខេត្តកណ្តាល) និងនៅលើប៊ែនន័រនៅពីមុខខ្លោងទ្វារក៏មានឌីសាញដាក់ឈ្មោះ (វត្តថ្មីបារមីហ្មឺនកែវ ស្ថិតនៅភូមិតានូ ឃុំស្អាង ស្រុកស្អាង ខេត្តកណ្តាល) ដូចគ្នានិងខ្លោងទ្វារដែរ។

ចំណែកឯនៅលើផ្លូវសាធារណៈពីមុខខ្លោងទ្វារ ភិក្ខុ សឿង អាន បានយកព្រះជាច្រើនអង្គមករៀបចំដាក់សងខាងផ្លូវ ដើម្បីធ្វើជារូបឲ្យទាក់ទាញដល់ពុទ្ធបរិស័ទ ជិត ឬ ឆ្ងាយ។

ចំណែកឯនៅក្នុងទីធ្លាខាងក្នុងវត្ត ភិក្ខុ សឿង អាន បានកសាង សាលាឆាន់មួយ និងកូនកុដ្ឋតូចៗមួយចំនួន ដើម្បីបញ្ជាក់ដល់ពុទ្ធបរិស័ទ ជិត ឬ ឆ្ងាយ អោយមានជំនឿរជឿទុកចិត្ត និងនាំគ្នាប្រមូលបច្ច័យយកមកប្រគេនដល់ ភិក្ខុ សឿង អាន។

នេះហើយ គឺគំរោងផែនការ របស់ ភិក្ខុ សឿង អាន ដែលបានបង្កើតឡើងជាវត្ត គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ហើយតែងតាំងអង្គឯងជាព្រះចៅអធិការវត្ត ដោយគ្មានការនិមន្តចូលរួមពី សម្តេចសង្ឃ ព្រះមេគុណខេត្តកណ្តាល ដើម្បី ស្រោច ស្រព ព្រះ​សុគន្ធវារី និងមានការ​និមន្ត​ចូលរួម ពី​ ព្រះ​មន្ត្រី​សង្ឃ សាលា​អនុគណស្រុកស្អាង និង មានការ​ចូលរួម​ពី មន្រ្តីសាលាស្រុកស្អាង ប្រធានការិយាល័យ មន្រ្តីមន្ទីរ​ធម្មការ និង​សាសនា​ខេត្តកណ្តាល ការិយាល័យ​ជំនាញ​ស្រុក ព្រមទាំង​ពុទ្ធបរិស័ទ តើនេះជាទង្វើរខុសច្បាប់ដែរឬទេ?

CATEGORIES
Share This