មន្រ្តីពន្ធដាខេត្តស្វាយរៀង បានចុះចាប់ឃាត់គោយន្តដល់វាលស្រែ នៅចំណុចភូមិពភ្លា សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង
ករណីមួយបានកើតឡើងនៅក្នុងខេត្តស្វាយរៀង ធ្វើឲ្យប្រជាពលរដ្ឋមានការងឿងឆ្ងល់ ដោយពួកគាត់មិនដែលជួបប្រទះចាប់តាំងពីពួកគាត់កើតចេញពីផ្ទៃម្តាយរហូតមានកូនចៅដល់បច្ចុប្បន្ន នេះ មិនដែលឃើញមានមន្រ្តីពន្ធដាខេត្តស្វាយរៀង មានទាំងកម្លាំងសមត្ថកិច្ចចូលរួម ចុះចាប់ឃាត់គោយន្តដល់វាលស្រែ ហើយឲ្យបង់ប្រាក់ក្នុង ១គ្រឿង រហូតដល់ ២សែនរៀល ក្នុង១ឆ្នាំ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតក្នុងភូមិពភ្លា សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
តាមការលើកឡើងរបស់ម្ចាស់គោយន្តនៅចំណុចភូមិពភ្លា សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង បាននិយាយថា គោយន្តបែជាបង់ពន្ធថ្លៃជាងរថយន្តធុនតូច។
ម្ចាស់គោយន្តនៅចំណុចភូមិពភ្លា សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង បានប្រាប់ឲ្យដឹងបន្តទៀតដែរថា មន្ត្រីពន្ធដាចុះអនុវត្តច្បាប់ បានចាប់គោយន្តដឹកដីនៅកណ្តាលវាលស្រែបានផាកពិន័យចំនួន២០ម៉ឺនរៀលក្នុងមួយគ្រឿង៕