ផ្ទុះកក្រើកឡើងសារជាថ្មី ករណី ព្រះតេជគុណ សូយ សុវណ្ណ មេកុដិលេខ9 និងជាព្រះគ្រូសូត្រឆ្វេង វត្តកោះមេត្តាពោធិវង្ស ដែល ព្រះអង្គ នៅខ្វះលុយឡានគេ អត់សង ចំនួន 18800$។
បើតាមប្រភព បានឲ្យដឹងថា ព្រះតេជគុណ សូយ សុវណ្ណ មេកុដិលេខ9 និងជាព្រះគ្រូសូត្រឆ្វេង វត្តកោះមេត្តាពោធិវង្ស មិនព្រមសងលុយគេឲ្យគ្រប់ចំនួន ព្រោះ ព្រះអង្គ អាង ឪពុក ជាអ្នកកាសែត និង ព្រះអង្គ អាង ស្គាល់ អ្នកធំច្រើន ហេតុដូចច្នោះហើយ បានជាលុយនៅខ្វះ18800$ មិនព្រមសងគេឲ្យអស់។
បើតាម ទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ ធីវី(HR NEWS TV) កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានទំនាក់ទំនងតាមរយៈប្រព័ន្ធសង្គមតេលេក្រាម ទៅ ព្រះតេជគុណ សូយ សុវណ្ណ ដើម្បីសូមការបំភ្លឺ ករណី នៅខ្វះលុយឡានគេ អត់សង ចំនួន 18800$ ព្រះអង្គ សូយ សុវណ្ណ បាកបើកមើលតេលេក្រាម តែ ព្រះអង្គ មិនបានឆ្លើយតប និយាយរួមគឺ ព្រះអង្គ មិនបំភ្លឺ។
ស្រាប់តែនៅពេលថ្មីៗនេះ ព្រះតេជគុណ សូយ សុវណ្ណ បានលុប តេលេក្រាម របស់ ទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ ធីវី(HR NEWS TV) ចោលទាំងអស់ រាល់ខ្លឹមសារដែល សូមឲ្យព្រះតេជគុណ សូយ សុវណ្ណ ធ្វើការបំភ្លឺ។
រហូតដល់ល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣
ទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ ធីវី(HR NEWS TV) ធ្វើការចេញផ្សាយតែម្តង ដែលដាក់ចំជើងថា 《ព្រះតេជគុណ សូយ សុវណ្ណ មេកុដិលេខ9 និងជាព្រះគ្រូសូត្រឆ្វេង វត្តកោះមេត្តាពោធិវង្ស នៅខ្វះលុយឡានគេ អត់សង ចំនួន 18800$》
ទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ ធីវី 《HR NEWS TV》ព្យាយាម សូមឲ្យព្រះតេជគុណ សូយ សុវណ្ណ បំភ្លឺ ករណី ដែល ព្រះអង្គ នៅខ្វះលុយឡានគេ អត់សង ចំនួន 18800$។ តាមរយៈលេខទូរស័ព្ទ÷ ០៧៧ ៣៤០ ០៥៩/០៩៨ ៣៨៦ ៤៤៩ ៕