នៅព្រឹកថ្ងៃពុធ ទី១៥ កុម្ភៈ ឆ្នាំ ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក និង ឯកឧត្តមនាយឧត្តមសេនីយ៍ Yoshida Yoshihide មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន បានអញ្ជើញជួបកិច្ចប្រជុំទ្វេភាគី និងចុះហត្ថលេខាលើលក្ខខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយនឹងកងស្វ័យការពារជើងគោកជប៉ុន នៅបញ្ជាការដ្ឋានកងទ័ពជើងគោក។