សម្តេចតេជោ ហ៊ុន សែន បានសរសេរសារបង្ហោះក្នុងអាខោនគណនេយ្យផេកហ្វេសប៊ុកជាផ្លូវការ របស់ សម្តេច ដោយមានអត្ថន័យថា÷ ដោយសារតែវិទ្យុវីអូឌីត្រូវបានបិទនិងគ្មានឱកាសបើកឡើងវិញនិងដោយគិតទៅដល់ជីវភាពបុគ្គលិកដែលបាត់បង់ការងារធ្វើដោយកំហុសមេដឹកនាំ សម្តេច សម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋសម្រាប់បងប្អូនដែលមានបំណងចូលបំរើកិច្ចការ
រដ្ឋ។
សម្តេចតេជោ ហ៊ុន សែន សូមឲ្យបងប្អូនធ្វើទំនាក់ទំនងជាមួយក្រសួងមុខងារសាធារណៈដើម្បីដាក់ពាក្យសុំធ្វើការ សម្តេច ចាត់ឲ្យរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈត្រូវទទួលយកពាក្យសុំនិងបែងចែកទៅតាមក្រសួងនានាស្របតាមមុខជំនាញនិងត្រូវសុំការសម្រេចចុងក្រោយពី សម្តេច។
សម្តេចតេជោ នាយករដ្ឋមន្រ្តី សូមអ្នកដទៃកុំលូកលាន់កិច្ចការផ្ទៃក្នុងរបស់យើង សម្តេច បានបញ្ជាក់ថានឹងគ្មានការផ្លាស់ប្តូរការសម្រេចចិត្តនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតដែរថា ជនបរទេសគ្មានសិទ្ធិមកបង្គាប់បញ្ជាឲ្យយើងធ្វើនេះឬធ្វើនោះតាមការចង់បានរបស់ពួកគេឡើយ ព្រោះនេះជាកិច្ចការផ្ទៃក្នុងរបស់យើង។
សម្តេចតេជោ នាយករដ្ឋមន្រ្តី ការបិទចោលវិទ្យុដែលគ្មានក្រមសីលធម៍មួយវាមិនធ្វើឲ្យស្លាប់នូវសេរីភាពសារព័ត៌មាននៅកម្ពុជានោះឡើយតែផ្ទុយ
ទៅវិញវានឹងជួយដល់ការអនុវត្តច្បាប់និងពង្រឹងក្រមសីលធម៍វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាថែមទៀតផង៕