ភ្នំពេញ÷ ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ អោយសាធារណៈជនឲ្យបានជ្រាបថា÷ តំបន់ទំនាបកណ្តាល នៅថ្ងៃទី១៥ ខែកុម្ភៈ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម។បន្ទាប់មានបរិមាណភ្លៀងនឹងថមថយមកក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ។ តំបន់ខ្ពង់រាប អាចមានភ្លៀងតិចតួចលាយឡំនឹងខ្យល់បក់ក្នុងល្បឿនមធ្យម។ តំបន់មាត់សមុទ្រ នៅថ្ងៃទី១៥ ខែកិម្ភៈ អាចមានភ្លៀងពីតិចទៅកម្រិតមធ្យម។ បន្ទាប់មកបរិមាណភ្លៀងនឹងថមថយមកក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ។
ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា បានព្យាករ ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ចិន) និងខ្យល់មូសុងឦសាន្តបក់ក្នុងកម្រិតខ្សោយ។
ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា សូមឲ្យបងប្អូនប្រជាពលរដ្ឋដែលរសនៅតំបន់ភូមិសាស្រ្តខាងលើឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ៕