សម្តេចតេជោ ហ៊ុន សែន មិនទទួលយកការសំទោសពីវិទ្យុវីអូឌី(VOD) និងបញ្ជាឲ្យក្រសួងព័ត៌មានលុបអាជ្ញាប័ណ្ណចោល

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកជាសំនួរ តើការប្រើពាក្យសោកស្តាយនិងសូម អធ្យាស្រ័យវាជំនួសឲ្យពាក្យសុំទោសបានដែរឬទេ? សម្រាប់ សម្តេច មិនអាចទទួលយកបានឡើយ។

សម្តេចតេជោ ហ៊ុន សែន បានបន្តជាសំនួរទៀតដែរថា តើការបកស្រាយបំភ្លឺនៅទីនេះមានចេតនាទម្លាក់កំហុសឲ្យមន្ត្រីរាជរដ្ឋាភិបាលមែនទេ? សម្តេចតេជោ ទុកជូនឯកឧត្តមផៃ សុីផានពិនិត្យលទ្ធភាពប្តឹងទៅតុលាការ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេច កាន់តំណែងក្នុងរដ្ឋរយៈពេលជាង៤៤ឆ្នាំ ហើយ ក្នុងនោះតំណែងនាយករដ្ឋមន្ត្រីរយៈពេលជាង៣៨ឆ្នាំ សម្រាប់ សម្តេច ពិតជាយល់ដឹងល្មមគ្រប់គ្រាន់នូវពាក្យពេចន៍ដែលត្រូវបានប្រើរាប់ទាំងពាក្យសំដីវាគ្មិនមួយចំនួនដែលចូលមកសម្ភាសក្នុងរឿងផ្លូវច្បាប់ទាក់ទងដល់
ការផ្តល់ជំនួយដល់ប្រទេសទួកគីដែលវាគ្មិនខ្លះព្យាយាមវាយទាំងឪវាយទាំងកូនដែលកូននោះគឺ ហ៊ុន ម៉ាណែត ដែលគាត់
ពុំបានដឹងរឿងអ្វីសោះ។

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានលើកជាសំនួរ បន្ថែមទៀតដែរថា តើនេះឬជាវិជ្ជាជីវៈដែលអស់លោកចង់ផ្សាយដោយអចេតនា
នោះ?។ សម្តេចតេជោ ហ៊ុន សែន ដើម្បីកុំឲ្យវែងឆ្ងាយ សម្តេច សម្រេចមិនទទួលយកការសំដែងការសោកស្តាយនិងសូម
ការអធ្យាស្រ័យជំនួសឲ្យការសុំទោសរបស់អស់លោកដែលជាសេចក្តីថ្លៃថ្នូរនិងកិត្តិយសរបស់អស់លោកនោះឡើយ។

សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាលដែលត្រូវការពារកិត្តិយសរបស់ខ្លួន សម្តេច សម្រេចបញ្ចប់រឿង
នេះដោយឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណវិទ្យុវីអូឌី(VOD)ចាប់ពីពេលនេះតទៅ និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង10.00នាទីថ្ងៃ១៣កុម្ភះ២០២៣ជាកំហិត។

សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សូមឲ្យសាលារាជធានីភ្នំពេញនិងស្ថាប័នពាក់ពន្ធ័ជួយការពារសណ្តាប់ធ្នាប់និងទ្រព្យសម្បត្តិនៃវិទ្យុនេះឲ្យបានគង់វង្ស។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ផ្តាំផ្ញើរថា យើងបិទតែការផ្សាយគ្រប់ប្រភេទនៃវិទ្យុនេះប៉ុណ្ណោះ តែយើងមិនប៉ៈពាល់ទ្រព្យសម្បត្តិរបស់គេទេ។ សូមមិត្តភក្តិបរទេសដែលផ្តល់លុយឲ្យវិទ្យុនេះបង្វឹលលុយទៅប្រទេសវិញឬជួយទៅប្រទេសផ្សេង។សូមបុគ្គលិកដែលធ្វើការនៅវិទ្យុនេះស្វែង
រកការងារធ្វើនៅកន្លែងផ្សេងទៀត៕