សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍មុននេះបន្តិចថា សម្តេច បានឆ្លើយតបជាមួយឈ្មោះ Min Pov ទាក់ទងដល់វិទ្យុVODដូចមានខ្លឹមសារជូនភ្ជាប់មកជាមួយ ហើយ សម្តេច កំពុងរង់ចាំចម្លើយពីគាត់វិញ។
ពេលនេះ សម្តេច សម្រេចកាត់បន្ថយពេលវេលា
សូមទោសមកនៅត្រឹម២៤ម៉ោងគឺកំណត់ត្រឹមម៉ោង10.00នាទីព្រឹកថ្ងៃ១៣ កុម្ភៈ ២០២៣វិញ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមទៀតដែរថា ដើម្បីកុំឲ្យយប់យូរសុបិនច្រើននិងអន្ទង់វែងឆ្នាំងវែងខ្ញុំបញ្ជាឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណបញ្ចប់ការផ្សាយរបស់
វិទ្យុVODត្រឹមម៉ោង10.00នាទីថ្ងៃទី១៣ កុម្ភៈ២០២៣ស្អែកនេះក្នុងករណីដែលពួកគេមិនបានធ្វើការសូមទោស។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដំបៅមិនឈឺកុំយកឈើចាក់។ បើគង់តែពួកគេចោទថាខ្ញុំប្រើអំណាចខ្ញុំត្រូវតែប្រើអំណាចនេះដើម្បីបំពេញបំណងរបស់ពួកគេ។
សម្តេចតេជោ ហ៊ុន សែន បានប្រគល់ភារកិច្ចសម្រាប់ស្អែកនេះ ឯកឧត្តម ប៊ិន ឈិន នឹងត្រូវធ្វើជានាយករដ្ឋមន្ត្រីស្តីទីត្រូវធ្វើកិច្ចការនេះឲ្យបានព្រោះទាំងខ្ញុំសម្តេច ស ខេង ទៀ បាញ់ លោកជំទាវម៉ែន សំអននឹងទស្សនកិច្ចនៅឡាវជាមួយគ្នា៕