សភាអឺរ៉ុប បានបោះឆ្នោត ជួយឱ្យអ៊ុយក្រែនបានក្លាយជាសមាជិក ដោយសមាជិកសភាចំនួន ៦៣៧នាក់ បានបោះឆ្នោតយល់ព្រមចំពោះអ៊ុយក្រែន ស្របពេល ១៣នាក់បោះឆ្នោតជំទាស់ និង ២៦នាក់ អនុប្បវាទ
លោក Volodymyr Zelensky កំពុងតែជួបទុកដ៏ធំសូម្បីតែជីវិតខ្លួនឯងសឹងតែរក្សាមិនបាន តែក៏ដូចជាសំណាងធ្វើឱ្យបណ្តាប្រទេសជាច្រើនលើពិភពលោកកំពុងចាប់អារម្មណ៍ក្នុងន័យអាណិតអាសូរដែលប្រទេសដែលតូចត្រូវរងដោយមហាយក្សរុស្ស៊ីកំពុងតែវាស់កម្លាំងលេបចូលពោៈ បើនិយាយឱ្យចំ《ដូចយកពង់មាន់ទៅជល់ជាមួយថ្ម》។ តែដូចជាលាភក្នុងគ្រោះអ៊ុយក្រែនឃើញជំនួយចាប់ផ្តើមតកន្ទុយគ្នាផ្តល់ឱ្យអ៊ុយក្រែនមិនចេះចប់មិនចេះហើយ។
ដូចជាថ្មីនេះ ស្ថាប័ននីតិប្បញ្ញត្តិរបស់សភាអឺរ៉ុប បានបោះឆ្នោត ជួយឱ្យអ៊ុយក្រែនបានក្លាយជាសមាជិកសហភាពអឺរ៉ុប។ការបោះឆ្នោតបន្ទាន់របស់សភាអឺរ៉ុបដោយយោងតាមពាក្យស្នើសុំចូលជាសមាជិកសហភាពអឺរ៉ុបរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ដោយមានការឈ្លានពានពីសំណាក់រុស្ស៊ី និងអនុញ្ញាតឱ្យប្រជាជនអ៊ុយក្រែនផ្លាសទីដោយសេរីរវាងប្រទេសដែលជាសមាជិក២៧ប្រទេសដើម្បីភៀសខ្លួនចេញពីការវាយប្រហាររបស់រុស្ស៊ី។
ដោយយោងតាមបណ្តាញសារព័ត៌មានក្រៅប្រទេសមួយដោយចេញផ្សាយថា សមាជិកសភាចំនួន ៦៣៧នាក់ បានបោះឆ្នោតយល់ព្រមចំពោះអ៊ុយក្រែន ចូលរួមក្នុងប្លុកនេះ ស្របពេលដែល ១៣នាក់បោះឆ្នោតជំទាស និង២៦នាក់ អនុប្បវាទ។
ការបោះឆ្នោតនេះ មិនអាចធ្វើឱ្យអ៊ុយក្រែនក្លាយជាសមាជិកសហភាពអឺរ៉ុបភ្លាមៗនោះទេ ប៉ុន្តែវា ចាប់ផ្តើមដំណើរការដើម្បីចូលរួមក្នុងប្លុក គឺជាដំណើរការដ៏យូរមួយ ដោយសារប្រទេសមួយ ត្រូវតែបំពេញលក្ខខណ្ឌជាបន្តបន្ទាប់ដែលហៅថា «លក្ខខណ្ឌនៃទីក្រុងកូប៉ិនហាក»។ នេះរួមបញ្ចូលទាំង សេដ្ឋកិច្ចទីផ្សារសេរី ប្រជាធិបតេយ្យស្ថិរភាព និងនីតិរដ្ឋ និងការទទួលយករាល់ច្បាប់របស់សហភាពអឺរ៉ុប រួមទាំងប្រាក់អឺរ៉ូ៕