នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ មន្រ្តីជំនាញ ក.ប.ប. បានបន្តការអនុវត្តច្បាប់លើធុរជនដែលប្រកបអាជីវកម្មមិនសុចរិតភាពនៅលើទីផ្សារប្រេងឥន្ធនៈនៅតាមបណ្ដាស្ថានីយ/ដេប៉ូស្ថិតក្នុងខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តកំពង់ស្ពឺ។ ការអនុវត្តច្បាប់នេះគឺជាការអនុវត្តស្របតាមច្បាប់និងបទប្បញ្ញត្តិដែលមានចែងសម្រាប់ទប់ស្កាត់អំពើមិនសុចរិតក្នុងធុរកិច្ចគ្រប់ប្រភេទនៅលើទីផ្សារ ការពារផលប្រយោជន៍ជូនអ្នកប្រើប្រាស់ និងរក្សារចរន្តទីផ្សារឱ្យមានភាពសមធម៌ និងត្រឹមត្រូវក្នុងការប្រកួតប្រជែង។
តាមលទ្ធផលនៃការត្រួតពិនិត្យមន្រ្តីជំនាញបានរកឃើញភាពមិនអនុលោមលើដេប៉ូប្រេងឥន្ធៈចំនួន ៣ទីតាំង ក្នុងចំណោម ១០ទីតាំងដែលបានត្រួតពិនិត្យ និងពិន័យអន្តរការណ៍ស្របតាមច្បាប់ជាធរមាន។