ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការចេញផ្សាយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ នេះ ចាប់ពីថ្ងៃទី២-៤ ខែមីនា ឥទ្ធិពលជ្រលងសម្ពាធទាបដែលរុញពីក្រោមឡើងលើមកពីមហាសមុទ្រឥណ្ឌានឹងឥណ្ឌូនេស៊ី ក្នុងកម្រិតខ្សោយ ។
ចាប់ពីថ្ងៃទី៥-៨ ខែមីនា ឥទ្ធិពលនៃសម្ពាធទាបដែលកើតឡើងនៅលើប្រទេសកម្ពុជា នឹងថៃ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C
– អាចមានភ្លៀងដោយអន្លើ លាយឡំនិងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅបង្គួរ ។
២. បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៦ °C
– អាចមានភ្លៀងដោយអន្លើ លាយឡំនិងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅបង្គួរ។
៣- តំបន់មាត់សមុទ្រ
– សីតុណ្ហភាពអតិប្បបរមា មានពី ២១-២៦°C
– សីតុណ្ហភាពអតិប្បបរមា មានពី ២៧-៣០ °C
– អាចមានភ្លៀងដោយអន្លើ លាយឡំនិងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅបង្គួរ ។
ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា ក្រោនរម្លឹក សូមឲ្យសាធារណជនបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់នៃការប្រែប្រួលយ៉ាងឆាប់រហ័សនៃស្ថានភាពអាកាសធាតុនេះ ៕