ក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញ កំពុងក្តៅក្រហាយ មកលើប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តអូរចំណារ ដោយអនុវត្តក្រៅប្រព័ន្ធច្បាប់ យកលុយជាធំ ជំនួសច្បាប់
ចេញផ្សាយ,នៅថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២៣ ដោយទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ ធីវី(HR NEWS TV) ខេត្តព្រះសីហនុ÷ ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តអូរចំណារ កំពុងប្រើអំណាច លោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ យកលុយ ក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយជញ្ជីងថ្លឹងរថយន្តអូរចំណារ ស្ថិតនៅចំណុច ផ្លូវជាតិលេខ4 ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
មូលហេតុបែកធ្លាយ អំពើរពុករលួយ ចេញពីស្ថានីយជញ្ជីងថ្លឹងរថយន្តអូរចំណារ ដោយសារ ក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយជញ្ជីងថ្លឹងរថយន្ត ខាងលើ មានការខឹងសម្បា មកលើប្រធានគ្រប់គ្រងស្ថានីយជញ្ជីងថ្លឹងរថយន្ត ដោយ មិនយកច្បាប់មកប្រើ យកលុយជាធំ ជំនួសច្បាប់ បានបើកភ្លើងខៀវឲ្យ ម្ចាស់រថយន្តធំៗដឹកជញ្ជូនទំនិញ ដឹកខ្សាច់ ក្រួសថ្ម ផ្ទុកលើសទម្ងន់ ឆ្លងកាត់ស្ថានីយជញ្ជីងថ្លឹងរថយន្តអូរចំណារ យ៉ាងរលូនឲ្យតែម្ចាស់រថយន្តទាំងនោះបង់លុយតាមការកំណត់៕