យោងតាមគណនេយហ្វេសប៊ុកផ្លូវការ របស់ លោ ជំទាវ ហ៊ុន ស៊ីណាត ដែលមានឈ្មោះថា(Sinath Hun) បានសរសេរភ្ជាប់លើវិដេអូ បណ្តាញសារព័ត៌មាន TNB Live 24h ចេញផ្សាយ ព័ត៌មាន២ ជាវិដេអូ កាលពីម្សិលមិញ ថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០២៣ ដោយ លោក ជំទាវ បាន សរសេររៀបរាប់ថា÷
១. រឿងនេះវាអយុតិធម៌សម្រាបម្ចាស់ហាងមាស ពេជ្រវីលីណាណាស់អាងតែមានព័ត៌មានខ្លួនឯងចេះតែវាយប្រហារគេហើយ ។
២. ខ្ញុំមិននឹកស្មានថាម្ចាស់ហាងឲ្យជំពាក់យកមកលក់បែរទៅជាលោកស្រីជីប យុទ្ធារី ម្ចាស់ព័ត៌មាន CENយកទៅវាយប្រហារ ម្ចាស់បំណុលរឿងនេះខ្ញុំបានដឹងច្បាស់ហើយក៏បានជួយទារលុយពីជីប យុទ្ធារី ឲ្យទៅម្ចាស់ហាងកន្លងមក ។ ហេតុអីបានជាម្ចាស់បំណុល ចុងក្រោយក្លាយជាមនុស្សបោកប្រាស់គេទៅវិញសូមបងប្អូនកុំជឿព័ត៌មាន CEN និយាយបង្ខូចម្ចាស់ហាងទេ ៕