សែកស្អុយ កំពុងតែចរាចរណ៍ច្រើននៅក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យអ្នករងគ្រោះ កាន់តែរងគ្រោះខ្លាំង ដូចជា ករណី ដែលមានជនរងគ្រោះ ឈ្មោះ ញាន គង្គា ត្រូវបានឈ្មោះ ហួត វ៉េងហុង ចេញ សែកស្អុយឲ្យ ចំនួន ៣សន្លឹក ស្មើនិងទឹកប្រាក់សរុប(163,344 $ )។
បុគ្គលដែលចាយសែកស្អុយមានឈ្មោះ ហួត វ៉េងហុង ភេទ ប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមការបញ្ជាក់របស់ជនរងគ្រោះ ឈ្មោះ ញាន គង្គា បានឲ្យដឹងថា ឈ្មោះ ហួត វ៉េងហុង ភេទ ប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ចេញសែកស្អុយ ៣សន្លឹកស្មើនិងទឹកប្រាក់សរុប (163,344 $ ) ធ្វើឲ្យជនរងគ្រោះ ត្រេកអរ ពេលយកទៅបើកនៅ ធានាគា ក៏ធ្លាក់ថ្លើមក្តុក ព្រោះជាសែក គ្មានលុយសោះ..។
ជនរងគ្រោះ ឈ្មោះ ញាន គង្គា បានឲ្យដឹងទៀតដែរថា ឈ្មោះ ហួត វ៉េងហុង ព្យាយាម គេចវេស បិទលេខទូរសព្ទ ទំនាក់ទំនងមិនបាន។
ជនរងគ្រោះ ឈ្មោះ ញាន គង្គា ទុកពេលឲ្យ
ឈ្មោះ ហួត វ៉េងហុង ចូលខ្លួនមកដោះស្រាយជាបន្ទាន់ បើមិនដូច្នោះទេ ជនរងគ្រោះ និង បញ្ជូនពាក្យបណ្ដឹង ទៅកាន់តុលាការ ដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់៕