បើតាមសម្តីជនរងគ្រោះ បានទំនាក់ទំនងមកទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ ធីវី(HR NEWS TV) បានឲ្យជួយផ្សាយ ដោយគាត់បាននិយាយថា គាត់បានចាញ់បោក លោក ស៊ីម រ៉េត អស់ទឹកប្រាក់ចំនួន ៣២៥០ដុល្លារ។
ជនរងគ្រោះបានបន្តប្រាប់ទៀតដែរថា÷ មូលហេតុបណ្តាលឲ្យចាញ់បោក លោក ស៊ីម រ៉េត ដំបូង កើតចេញពីការរាប់អានគ្នារហូតមានទំនុកចិត្តជាមួយគ្នាទៅវិញទៅមក ស្រាប់តែមានថ្ងៃមួយ លោក ស៊ីម រ៉េត បានប្រាប់ជនរងគ្រោះថា ខ្លួនស្គាល់អ្នកធំម្នាក់ដែលមានឥទ្ធិពលខ្លាំងផុតលេខក្នុងបញ្ជាការដ្ឋានអង្គរក្ស ហើយគេក៏ធ្វើការនៅក្នុងនឹងដែរ តែខ្លួនគេបានផ្លាស់ប្តូរការងារមកក្រសួងមហាផ្ទៃ វិញ ដោយមកកាន់ ផ្នែកបេតិកភណ្ឌ ពាក់ផ្កាយ២ បន្ទាប់មកទៀត លោក ស៊ីម រ៉េត បានប្រាប់មកជនរងគ្រោះឲ្យរកលុយគេមក ចាំរូបគេសងលុយគេវិញ ដើម្បីជួយឲ្យបានការងារធ្វើ តែទីបំផុតលោក ស៊ីម រ៉េត មិនបានសងលុយមកជនរងគ្រោះវិញនោះទេ ហើយការងារក៏អត់បានឲ្យជនរងគ្រោះធ្វើដែរ។
សូមបញ្ជាក់ថា ប្រាក់ចំនួន ៣២៥០ដុល្លារ គឺលោក ស៊ីម រ៉េត បានខ្ចីពីជនរងគ្រោះ មិនមែនដោះដូររត់ការចូលបម្រើការងារក្នុងស្ថាប័ណណាមួយឡើយ។ ដោយ លោក ស៊ីម រ៉េត បានអះអាងជាមួយជនរងគ្រោះថាខ្លួននឹងទាក់ទងគេឲ្យជនរងគ្រោះបានការងារធ្វើ។
តាមសម្តីជនរងគ្រោះបានប្រាប់បន្ថែមទៀតដែរថា មធ្យោបាយទំនាក់ទំនង ទៅ លោក ស៊ីម រ៉េត មានដូចខាងក្រោម÷
1. ខលតាមរយៈលេខទូរស័ព្ទជាច្រើនថ្ងៃ ច្រើនដង គឺមិនលើក
2. សរសេរអក្សរ ផង វ៉យជាសម្លេង ផង តាមរយៈ ប្រព័ន្ធសង្គមតេលេក្រាម ក៏មិនឆ្លើយតប
3. សរសេរអក្សរតាមរយៈ សារ ក៏ មិនតប
4. រហូតដល់ ជនរងគ្រោះ ខលទូរស័ព្ទទៅមិត្តភ័ក្រ ឬដៃគូររកស៊ីជាមួយ លោក ស៊ីម រ៉េត ដោយរូបគេបានអះអាងថាសងប្រាក់ជំនួស លោក ស៊ីម រ៉េត តែទីបំផុត បានតែសន្យា សងថ្ងៃនេះ ថ្ងៃនោះ មិនចេះចប់ មិនចេះហើយ រហូតដល់កុហសសងលុយលែងសមធ្វើឲ្យជនរងគ្រោះដឹង ទើប មិត្តភ័ក្រ ឬដៃគូររកស៊ីជាមួយ លោក ស៊ីម រ៉េត បានប្រាប់ជនរងគ្រោះតាមរយះប្រព័ន្ធទូរស័ព្ទថាឲ្យទៅទាលុយពី លោក ស៊ីម រ៉េត វិញទៅ។