ភ្នំពេញ÷ តើនេះគឺជា ប្រេងវាសនា ឬក៏និស្ស័យកម្ម ដែលក្មេងស្រីម្នាក់មានអាយុទើប ១៥ឆ្នាំ ត្រូវបង្ខុំចិត្តរត់ចេញពីផ្ទះ និងឡើងលើដំបូលផ្ទះរបស់គេបម្រុងលោតសម្លាប់ខ្លួន ដោយសារតែយមរាជមើលឃើញថាជីវិតក្មេងស្រីមិនទាន់អស់ ទើបបានកម្លាំង អធិការដ្ឋានខណ្ឌដង្កោ មកជួយទាន់ពេលវេលា។
តាមប្រភពចេញពីអធិការខណ្ឌដង្កោ បានឲ្យដឹងថា
ក្មេងស្រីខាងលើមានអាយុប្រហែល១៥ឆ្នាំ បានឡើងលើដំបូលផ្ទះរបស់គេ បម្រុងលោតស.ម្លាប់ខ្លួន ស្ថិតនៅចំណុចផ្លូវលេខ៩ ក្នុងបុរីពិភពថ្មីចំការដូង ខណ្ឌដង្កោ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ។
រឿងហេតុដំបូង ដោយសា ឪពុក ម្តាយ ក្មេងស្រីបង្ខំឲ្យរូបគេយកប្តី ទើបក្មេងស្រីខាងលើសម្រេចរត់ចេញពីផ្ទះមករស់នៅជាមួយមិត្តភ័ក្របានរយះពេល៥ថ្ងៃ ទើបបាន ឪពុក ម្តាយ ក្មេងស្រី តាមរកឃើញ ជាហេតុធ្វើឲ្យក្មេងស្រីភ័យស្លន់ស្លោ ក៏រត់ឡើងលើដំបូលផ្ទះរបស់គេបម្រុងលោតសម្លាប់ខ្លួន ស្រាប់តែភ្លាមៗដំណឹងខាងលើដឹងដល់កម្លាំងអធិការខណ្ឌដង្កោ ក៏ចុះមកជួយទាន់ពេលវេលា៕