ល្បែងស៊ីសងខុសច្បាប់ដ៏ធំកំពុងជ្រកកោណក្នុងផ្សារបឹងត្របែកផ្លាហ្សាជាន់ទី៤ បានបើកលេងយ៉ាងរលូន
ភ្នំពេញ÷ ល្បែងស៊ីសងខុសច្បាប់ដ៏ធំកំពុងជ្រកកោណក្នុងផ្សារបឹងត្របែកផ្លាហ្សាជាន់ទី៤ បានបើកលេងយ៉ាងរលូន មិនពិបាកដល់ គណៈបញ្ជាការឯកភាពខណ្ឌចំការមន និងកម្លាំងអធិការខណ្ឌចំការមន ក្នុងការចុះបង្រ្កាប។
សូមរម្លឹកឡើងវិញដែរថា កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានដាក់បញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក៌ដូចជាអាជ្ញាធរមូលដ្ឋាន ត្រូវបង្ក្រាបឱ្យអស់នូវល្បែងសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួនជាមួយនិងព្រមានដកដំណែង អភិបាលរាជធានី អភិបាលខេត្ត ស្នងការរាជធានី ស្នងការខេត្ត អភិបាលក្រុង អភិបាលស្រុក អធិការខណ្ឌ អធិការស្រុក និងជំនាញពាក់ព័ន្ធផ្សេងទៀត ប្រសិនបើមិនបង្រ្កាបល្បែងស៊ីសងខុសច្បាប់ឲ្យអស់ក្នុងមូលដ្ឋានរបស់ខ្លួន។
ដោយមើលឃើញជាក់ស្តែងល្បែងស៊ីសងខុសច្បាប់ដ៏ធំនៅក្នុងផ្សារបឹងត្របែកផ្លាហ្សាជាន់ទី៤ មហាជនជាច្រើន ស្នើសុំឲ្យ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ស ថេត អគ្គស្នងការរង និងស្នងការរាជធានីភ្នំពេញ ព្រមទាំងលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការខណ្ឌចំការមន ចុះបង្រ្កាបទីតាំងខាងលើនេះផង។
ហេតុដូច្នោះហើយ ទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ ធីវី 《HR NEWS TV》 រងចាំការបំភ្លឺ ពី
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ ព្រមទាំងលោក កៀង ល័ក្សអភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការខណ្ឌចំការមន តាមរយៈលេខទូរស័ព្ទ÷ ០៧៧ ៣៤០ ០៥៩/០៩៨ ៣៨៦ ៤៤៩ ៕ សូមអរគុណ!