ល្បែងស៊ីសងខុសច្បាប់ដ៏ធំកំពុងជ្រកកោណក្នុងផ្សារបឹងត្របែកផ្លាហ្សាជាន់ទី៤ បានបើកលេងយ៉ាងរលូន គ្មានសមត្ថកិច្ចជំនាញខណ្ឌចំការ ចុះបង្រ្កាប
ល្បែងស៊ីសងខុសច្បាប់ដ៏ធំកំពុងជ្រកកោណក្នុងផ្សារបឹងត្របែកផ្លាហ្សាជាន់ទី៤ បានបើកលេងយ៉ាងរលូន មិនពិបាកដល់ គណៈបញ្ជាការឯកភាពខណ្ឌចំការមន និងកម្លាំងអធិការខណ្ឌចំការមន ក្នុងការចុះបង្រ្កាប។
សូមរម្លឹកឡើងវិញដែរថា កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានដាក់បញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក៌ដូចអាជ្ញាធរមូលដ្ឋាន ត្រូវបង្ក្រាបឱ្យអស់នូវល្បែងសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួនជាមួយនិងព្រមានដកដំណែង អភិបាលរាជធានី អភិបាលខេត្ត ស្នងការរាជធានី ស្នងការខេត្ត អភិបាលក្រុង អភិបាលស្រុក អធិការខណ្ឌ អធិការស្រុក និងជំនាញពាក់ព័ន្ធយ៉ាងណាក្តី ក៏ លោក កៀង ល័ក្ស អភិបាល នៃគណ:អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការនគរបាលខណ្ឌចំការមន ដូចជាចំណាត់ការបង្រ្កាបបានតិចតួច ធ្វើឲ្យអ្នកសារព័ត៌មានជាច្រើនមានការសង្ស័យមកលើ លោក កៀង ល័ក្ស និងលោក យិន សាន។
ដូចជានៅចំណុចក្នុងផ្សារបឹងត្របែកផ្លាហ្សាជាន់ទី៤ នេះចឹង គឹល្បែងស៊ីសងខុសច្បាប់បើកលេងបានយ៉ាងស៊េរី ក្នុងទឹកដីខណ្ឌចំការមន ដែលគ្រប់គ្រងដោយលោក កៀង ល័ក្ស និងលោក យិន សាន។
ហេតុដូច្នោះហើយ ទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ ធីវី 《HR NEWS TV》 រងចាំការបំភ្លឺ ពី លោក កៀង ល័ក្ស អភិបាល នៃគណ:អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការនគរបាលខណ្ឌចំការមន តាមរយៈលេខទូរស័ព្ទ÷ ០៧៧ ៣៤០ ០៥៩/០៩៨ ៣៨៦ ៤៤៩ ៕ សូមអរគុណ!