អង្គភាពសារព័ត៌មាន ដែលបានចុះឈ្មោះជួបសម្តេចតេជោ ហ៊ុន សែន ដោយផ្ទាល់ លើកទី៥ សូមអញ្ជើញមកធ្វើតេស្តរហ័សជំងឺកូវីដ-១៩ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅក្រសួងព័ត៌មាន

ភ្នំពេញ÷ ក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្តីប្រកាស នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ជម្រាប់ជូនដល់ អង្គភាពសារព័ត៌មានទូរទាំងប្រទេស ដែលទទួលបានឯកភាពសម្រេចឲ្យបានជួបជុំរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយផ្ទាល់លើកទី៥ នៅថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ សូមអញ្ជើញមកធ្វើតេស្តរហ័សជំងឺកូវីដ-១៩ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅក្រសួងព័ត៌មាន (អគារថ្មីអគ្គនាយកដ្ឋានព័ត៌មាន និងសោទស្សន៍)

CATEGORIES
Share This