ល្បីទៀតហើយខេត្តតាកែវ អ្នកសារព័ត៌មានផ្សាយម្តងឱ្យបុគ្គល យី វល័ក្ខណ៍ ដកគ្រឿងចាកចេញពីលើ(ភ្នំសំរោង) រៀងស្ងាត់លួចចេញលិខិតអនុញ្ញាតឱ្យបុគ្គល យី វល័ក្ខណ៍ ឡើងបំផ្លាញភ្នំសាជាថ្មី
គិតទៅអាជ្ញាធរខេត្តតាកែវមិនធម្មតាមែនអ្នកសារព័ត៌មានផ្សាយម្តងឱ្យបុគ្គលឈ្មោះ យី វល័ក្ខណ៍ ដកគ្រឿងចាកចេញពីលើ(ភ្នំសំរោង) បន្ទាប់មករៀងស្ងាត់ឃើញមានលិខិតអនុញ្ញាតចេញឱ្យបុគ្គលឈ្មោះ យី វល័ក្ខណ៍ យកគ្រឿងចក្រឡើងកាយដីភ្នំសោមវិញ ។
សូមបញ្ជាក់ថា បុគ្គលឈ្មោះ យី វល័ក្ខណ៍ បានដាក់គ្រឿងចក្រកាយដី(ភ្នំសំរោង)អស់រយៈពេលជាង២ឆ្នាំមកហើយ កាយរហូតធ្លាយពីឃុំមួយទៅឃុំមួយបែរជាអជ្ញាធរឃុំ អាជ្ញាធរស្រុក ប្រធានមន្ទីររ៉ែ និងថាមពលខេត្តតាកែវ និងលោកអភិបាលខេត្តតាកែវ មិនដឹងរឿងនេះទាល់តែសោះ ។
តាមប្រភពព័ត៌មានដែលទីភ្នាក់ងារ អេចអញូស៍ ធីវី(HR NEWS TV) ទទួលបានម្តងទៀតនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នេះ គឺបុគ្គលឈ្មោះ យី វល័ក្ខណ៍ នេះ បានធ្វើសកម្មភាពកាយដី(ភ្នំសំរោង)រិតតែធំជាងមុន ហើយបុគ្គលឈ្មោះ យី វល័ក្ខណ៍ក៏បានប្តូរមុខតំណែងពីទាហ៊ានស័ក៣ មកជាមេប៉េអឹមរងស្រុកបាទី ។
ចំពោះការធ្វើអាជីវកម្មខាងលើមិនគួរណាមន្រ្តីជំនាញហ៊ានបន្តចេញអាជ្ញាប័ណ្ណអនុញ្ញាតលើ(ភ្នំសំរោង)ដើម្បីបំរើផលប្រយោជន៍ឲ្យបុគ្គលឯកជន ជីកកាយដីភ្នំដឹកដីយកមកលក់ឲ្យឯកជន និងកាយដីភ្នំឲ្យរាបស្មើរយកមកធ្វើជាកម្មសិទ្ធ ។
ទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ធីវី (HR NEWS TV) រង់ចាំការបំភ្លឺ ពី មេឃុំព្រៃរំដេង និងមេឃុំកំពែង លោកអភិបាលស្រុកគិរីវង់ លោកប្រធានមន្ទីររ៉ែ និងថាមពលខេត្តតាកែវ និងឯកឧត្តមអភិបាលខេត្តតាកែវ សូមទំនាក់ទំនងលេខទូរស័ព: ០៧៧ ៣៤០ ០៥៩/០៩៨ ៣៨៦ ៤៤៩ ចាប់ពីម៉ោង ០៨÷៣០នាទីព្រឹក ដល់ម៉ោង ០២÷០០នាទីថ្ងៃត្រង ដល់ម៉ោង ០៥÷០០នាទីល្ងាច៕