បែកធ្លាយ! លោក ទិតសុទ្ធី បូរ៉ាឆាត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចមិនឃុំខ្លួនជនត្រូវចោទឈ្មោះ ខាន់ សុខួច

 

ភ្នំពេញ÷ បែកធ្លាយ! លោក ទិតសុទ្ធី បូរ៉ាឆាត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចមិនឃុំខ្លួនជនត្រូវចោទឈ្មោះ ខាន់ សុខួច ដែលត្រូវដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ បទល្មើសដែលបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា២១៨ និងមាត្រា៤១១ នៃក្រមព្រហ្មទណ្ឌ។

យោងតាមដីកា បែកធ្លាយ សម្រេចមិនឃុំខ្លួនជនត្រូវចោទ ខាន់ សុខួច នេះដែរ ធ្វើឲ្យអ្នកសារព័ត៌មាន និងមហាជនជាច្រើនកំពុងតែមានការងឿងឆ្ងល់ ដែលមតិខ្លះលើកឡើងថា ប៉ូលីសខំចាប់ តែបែជាលោក ទិតសុទ្ធី បូរ៉ាឆាត សម្រេចមិនឃុំខ្លួន! មតិមួយចំនួនទៀតបានលើកឡើងថា បទល្មើសជាក់ស្តែងហើយ តើលោក ទិតសុទ្ធី បូរ៉ាឆាត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ យ៉ាងម៉េច ចេញដីកាសម្រេចមិនឃុំខ្លួនជនត្រូវចោទឈ្មោះ ខាន់ សុខួច ហើយត្រូវដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាស្ថានទម្ងន់ទោស៕