សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត បន្តឧបត្ថម្ភថវិកា ជា៣ផ្នែក សម្រាប់អង្គការ អាហ្វេស៊ីប (AFESIP)

 

នៅក្នុងពិធី អញ្ជើញចុះសួរសុខទុក្ខដល់កុមារី/យុវតី កំព្រា និងរងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចតេជោបានលើកឡើងថា ចាប់ពីដើមឆ្នាំ 2023 នេះទៅ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត បន្តឧបត្ថម្ភថវិកាបន្ថែម ជា៣ផ្នែកផ្សេងគ្នា :

ទី១) ឧបត្ថម្ភការហូបចុកគឺផ្ដល់ជា អង្ករចំនួន១,២តោន រួមនឹងថវិកា 20 លានរៀលជារៀងរាល់ខែ(ដែលឆ្នាំកន្លងទៅគឺ 10 លានរៀលក្នុងមួយខែ)

ទី២) ឧបត្ថម្ភសម្រាប់ចៅៗជាប្រចាំខែចំនួន 10 ម៉ឺនរៀលជារៀងរាល់ខែ

ទី៣) ឧបត្ថម្ភថវិកាចំនួន 5 ម៉ឺនដុល្លារអាមេរិក ជារៀងរាល់ឆ្នាំ ដល់អង្គការដើម្បីជាទៅថវិកាបម្រុងសម្រាប់ការខ្វះខាតក៏ដូចជាហេតុការណ៍អាសន្នផ្សេងៗ នៅក្នុងអង្គការ៕