ចេញផ្សាយ,ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២, ដោយទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ ធីវី(HR NEWS TV)
ខេត្តកំពត÷ កាស៊ីណូ (Casino) សុខ គីមម៉េង ប្រហែលជាមានខ្សែទុយោធំហើយមើលទៅ ទើបបើកលេង មាន់ជល់ និងអាប៉ោង ដ៏ធំសម្បើម គ្មានជំនាញណាហ៊ានបង្រ្កាប ស្ថិតនៅចំណុចក្បែរច្រកព្រំដែនក្នុងភូមិទាន់ហន់ ឃុំព្រែកគឹស ស្រុកកំពង់ត្រាច ខេត្តកំពត
កាស៊ីណូ (Casino) សុខ គីមម៉េង ប្រហែលជាមានខ្សែទុយោធំហើយមើលទៅ ទើបបើកលេង មាន់ជល់ និងអាប៉ោង ដ៏ធំ ដំណើរការបាលរាល់ថ្ងៃគ្មានការរំខានដល់មន្រ្តីជំនាញ មន្រ្តីសមត្ថកិច្ចជំនាញ ទាំងមូល នៅក្នុងខេត្តកំពត ដែលជាការឆ្លើយតបទៅនិង ភូមិ ឃុំ មានសុវត្ថិភាព ដែលមាន៧ចំណុច ដូចខាងក្រោម÷
១-ផ្ដល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។
២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
៣-មានសណ្ដាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។
៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ដ្រីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
៥-ដោះស្រាយវិធានការនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
៧-ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្ដរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។
កាស៊ីណូ (Casino) សុខ គីមម៉េង ស្ថិតនៅចំណុចក្បែរច្រកព្រំដែនក្នុងភូមិទាន់ហន់ ឃុំព្រែកគឹស ស្រុកកំពង់ត្រាច ខេត្តកំពត។
តាមសំណូមពរជាច្រើនមកទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ ធីវី(HR NEWS TV) ជួយធ្វើការផ្សព្វផ្សាយដើម្បីដំណឹងខាងលើនេះ បានដល់ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណអភិបាលខេត្តកំពត និង លោក ឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរបាលខេត្តកំពត ដើម្បីលោកមានវិធានការបង្រ្កាបមកលើ កាស៊ីណូ (Casino) សុខ គីមម៉េង។
ទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ ធីវី 《HR NEWS TV》 រងចាំការបំភ្លឺ ពី ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណអភិបាលខេត្តកំពត និង លោក ឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរបាលខេត្តកំពត តាមរយៈលេខទូរស័ព្ទ÷ ០៧៧ ៣៤០ ០៥៩/០៩៨ ៣៨៦ ៤៤៩/០៩០ ៩២២ ២៩៩ ៕ សូមអរគុណ!