សមត្ថកិច្ចស្លាប់ ១នាក់​ និងចាប់ខ្លួនក្រុមឧក្រិដ្ឋជនគ្រឿងញៀន​បានចំនួន ៣នាក់………

 

ភ្នំពេញ÷ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនបានបេីកប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនគ្រឿងញៀន ហេីយត្រូវបានក្រុមឧក្រិដ្ឋជនបាញ់តដៃបណ្តាលអោយសមត្ថកិច្ចស្លាប់​ ១នាក់ និងសមត្ថកិច្ច ចាប់ខ្លួនក្រុមឧក្រិដ្ឋជនបាន ៣នាក់ កាលពីវេលាម៉ោងជាង​ ៧យប់​ នាថ្ងៃទី២៨​ ខែធ្នូ​ ឆ្នាំ២០២២ នៅចំណុចកើតហេតុតាមបណ្តោយផ្លូវព្រៃស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។

តាមប្រភពចេញពី លោក ជាង ហុកសែ អធិការរងនគរបាខណ្ឌដង្កោ ទទួលផែនយុត្តិធម៌ បានឲ្យដឹងពីអត្តសញ្ញាណជនរងគ្រោះដែលត្រូវបានក្រុមឧក្រិដ្ឋជនគ្រឿងញៀនបាញ់ឲ្យស្លាប់ មានឈ្មោះ​ មិច​ ឆាយភីវ័យ​ តួនាទី​នាយរងការិយាល័យផ្សព្វផ្សាយអប់រំ​ នៃមន្ទីរប្រឆាំងគ្រឿងញៀន។

តាមប្រភពខាងលើដដែលចេញពី លោក ជាង ហុកសែ អធិការរងនគរបាលខណ្ឌដង្កោ ទទួលផែនយុត្តិធម៌ បានប្រាប់ឲ្យដឹងថា សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន បានឡើងប្រកាសតាមវិទ្យុទាក់ទង ឲ្យកម្លាំងសមត្ថកិច្ច ពង្រាយកម្លាំងជួយតាមឃាត់រថយន្តក្រុមជនសង្ស័យមួយក្រុម ម៉ាកអាល់ហ្វាត ពណ៌ស ពាក់ស្លាកលេខ 0365 បន្ទាប់ពីក្រុម ទាំងនោះ មានការផ្ទុះអាវុធជាមួយសមត្ថកិច្ច ពេលចុះបង្ក្រាបគ្រឿងញៀន ។ ស្របពេលសមត្ថកិច្ចខាងមន្ទីរ បានបើកប្រដេញរថយន្តខាងលើ រហូតដល់ចំណុចស្តុបផ្លូវ៦០ម៉ែត្រ កែង៥០ម៉ែត្រ ក៏ត្រូវសមត្ថកិច្ច ខណ្ឌដង្កោ ជួយស្ទាក់ឃាត់បានតែម្តង ដោយឃាត់បានមនុស្សចំនួន ០៣នាក់៕