ល្មមតែធ្វើហើយ ព្រោះថា ជិតបោះឆ្នោតហើយ! លោក ប៊ុន ណា ម្ចាស់ផ្សារ សែន មេត្រី បានសង់តូបខុសច្បាប់ចំនួន ៨២តូប លក់ទៅឲ្យអាជីវករ ក្នុងតម្លៃមួយគួរសម

 

ភ្នំពេញ÷ ម្ចាស់ ផ្សារ សែន មេត្រី ត្រូវបានគេស្គាល់ឈ្មោះ ប៊ុន ណា ហើយបានយកប្រយោជន៍សាធារណៈធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន ដោយបានសាងសង់តូបខុសច្បាប់ចំនួន ៨២តូប នៅលើដីលូសាធារណៈរបស់រដ្ឋ លក់ទៅឲ្យអាជីវករ នៅចំណុចជិតស្តុបលូប្រាំ ស្ថិតនៅក្រុមទី១ ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដោយឃើញស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរបែបនេះ ទាំងអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ ដែលបានដឹងនាំគ្នាហួសចិត្ត មកលើលោក ប៊ុន ណា ដែលជាម្ចាស់ ផ្សារ សែន មេត្រី ដែលបាននាំគ្នាលើកជាចម្ងល់ថា ដីរដ្ឋ តើ មន្រ្តីជំនាញសង្កាត់ស្ទឹងមានជ័យទី៣ មន្រ្តីជំនាញខណ្ឌមានជ័យ មន្រ្តីជំនាញសាលារាជធានីភ្នំពេញ មានបានដឹងរឿង លោក ប៊ុន ណា យកដីរដ្ឋមកលក់យកលុយដែរឬទេ? តែជាចម្ងល់ខ្លះ បាននិយាយថា ដីរដ្ឋទាំងមូល បើមន្រ្តីជំនាញសង្កាត់ស្ទឹងមានជ័យទី៣ មន្រ្តីជំនាញខណ្ឌមានជ័យ មន្រ្តីជំនាញសាលារាជធានីភ្នំពេញ មិនដឹង មានតែ ចាញ់អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ ឬមួយបានទទួលលាភសក្ការៈហើយ ធ្វើមិនដឹង មិនឮ។

តែទោះប្បីជាយ៉ាងណាក៏ដោយ អ្នកសារព័ត៌មាន អង្គភាពមួយចំនួនក៏ធ្លាប់បានទំនាក់ទំនងទៅ មន្រ្តីជំនាញសង្កាត់ស្ទឹងមានជ័យទី៣ មន្រ្តីជំនាញខណ្ឌមានជ័យ និងកន្លងទៅក៏ធ្លាប់បានធ្វើការផ្សព្វផ្សាយជាសាធារណៈផងដែរ តើមូលហេតុអ្វីក៏អស់លោកមិនដឹង?។

អ្វីដែលសំខាន់ទៅទៀត លោក ប៊ុន ណា ម្ចាស់ផ្សារ សែន មេត្រី លក់តូបទៅឲ្យអាជីវករកាន់តែថ្លៃ ដោយតម្លៃតូបមួយៗបង់គិតជាឆ្នាំ និងតូបនីមួយៗត្រូវបង់តាមថ្ងៃផ្សេងទៀត តែបើអាជីវករមិនបានលក់ គឺម្ចាស់ផ្សារមិនតម្រូវឲ្យបង់ប្រចាំថ្ងៃនោះទេ។ ចំពោះតម្លៃតូបមួយ 1120$) (មួយពាន់មួយរយម្ភៃដុល្លា)គិតក្នុងមួយឆ្នាំ និងតម្លៃតូបក្នុងមួយថ្ងៃបង់ 32.000រៀល (បីម៉ឺនពីរពាន់រៀល)។

ហេតុដូច្នោះហើយ កុំឲ្យអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ មានការសង្ស័យ សូម លោក ហែម ដារិទ្ធ ដែលជាអភិបាលខណ្ឌមានជ័យ និងលោក សាំង ស៊ីណា ដែលជាចៅសង្កាត់ស្ទឹងមានជ័យទី៣ ដែលលោកទាំងពីរទើបតែឡើងកាន់តំណែងថ្មីៗ គួរតែមានវិធានការបើកចំហមួយឲ្យបានច្បាស់លាស់មកលើ លោក ប៊ុន ណា ដែលជាម្ចាស់ ផ្សារ សែន មេត្រី។ កុំឲ្យមានពាក្យមួយលើកឡើងថា ទើបតែមកកាន់តំណែងថ្មីៗប្រញាប់លកលៃកើបស្រង់ដើម។

ទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ ធីវី 《HR NEWS TV》 រងចាំការបំភ្លឺ ពី លោក ហែម ដារិទ្ធ អភិបាលខណ្ឌមានជ័យ និងលោក សាំង ស៊ីណា ចៅសង្កាត់ស្ទឹងមានជ័យទី៣ តាមរយៈលេខទូរស័ព្ទ÷ ០៧៧ ៣៤០ ០៥៩/០៩៨ ៣៨៦ ៤៤៩ ៕ សូមអរគុណ!