ភ្នំពេញ÷ ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ អោយសាធារណៈជនឲ្យបានជ្រាបថា ចាប់ពីថ្ងៃទី២៨ ខែធ្នូ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ តំបន់មួយចំនួនក្នុងភូមិសាស្រ្តខេត្តខ្លះ អាកាសធាតុចុះត្រជាក់ក្នុងកម្រិតមធ្យម និងខេត្តមួយចំនួនទៀតអាកាសធាតុចុះត្រជាក់កម្រិតបង្គួរ និងត្រជាក់កម្រិតខ្សោយ។
ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា បានព្យាករចំនួន ៤ខេត្ត ស្ថិតនៅក្នុងតំបន់ខ្ពង់រាប ដែលធាតុអាកាសចុះត្រជាក់ក្នុងកម្រិតបង្គួរ មានខេត្ត÷ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ។
ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា សូមឲ្យបងប្អូនប្រជាពលរដ្ឋដែលរសនៅតំបន់ភូមិសាស្រ្តដែលចុះត្រជាក់ខាងលើឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ព្រមទាំងថែរក្សាសុខភាពបានល្អ៕