សង្រ្គាមកាន់តែក្តៅទៅៗហើយ រវាងរុស្ស៊ី និង អ៊ុយក្រែន ទណ្ឌកម្មពីលោកខាងលិចខ្លាំង រុស្ស៊ី កាន់តែវាយ អ៊ុយក្រែន ខ្លាំង ខ្លាំងអីជាមួយរុស្ស៊ីវាយកម្ទេចទីតាំង ប្រេង និងឧស្ម័នរបស់អ៊ុយក្រែន ចោលមួយទៀតមើល

 

ស្របពេលប្រទេសលោកខាងលិចដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរមកលើរុស្ស៊ីដែលប្រទេលើពិភពលោកសឹងតែមិនធ្លាប់ជួប ថ្មីៗនៅថ្ងៃអាទិត្យរុស្ស៊ីបានវាយកម្ទេចទីតាំង ប្រេង និងឧស្ម័នរបស់អ៊ុយក្រែន។

លោក Volodymyr Zelenskiyy បាននិយាយថា ទ័ពរបស់អ៊ុយក្រែនកំពុងតែធ្វើការរារាំងទ័ពរុស្ស៊ី មិនឱ្យរុលទៅមុខដល់រដ្ឋធានី Kyiv ប៉ុន្តែនេះគឺជាសង្រ្គាមដ៏ធំមួយដែលរុស្ស៊ីវាយលុកមកលើអ៊ុយក្រែនដែលរាប់ចាប់តាំងពីសង្រ្គាមលោកលើកទី២មក ។

ដោយមានការបញ្ជាក់យ៉ាងច្បាស់ពីអភិបាលក្រុង Kyiv គឺ កាំជ្រួចរុស្ស៊ី បានបាញ់មកចំគោលដៅស្ថានីយប្រេងនៅ Vasylkiv ភាគនិរតីនៃទីក្រុង Kyiv ធ្វើឲ្យឆេះខូចខាតទាំងស្រុង ។

មានការប្រយុទ្ធគ្នាយ៉ាងខ្លាំង រវាងរុស្ស៊ី និង អ៊ុយក្រែន ត្រងចំណុចទីក្រុង Kharkov ដែលជាទីក្រុងទី២ របស់ អ៊ុយក្រែន នៅភាគឥសាន ដែលទាហ៊ានរុស្ស៊ីបានបំផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ របស់ អ៊ុយក្រែន ។ តាមការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់ម្នាក់ដែលមានតួនាទីអភិបាលក្រុង អ៊ុយក្រែន លោក Natalia Balasinovich ថា សត្រូវចង់បំផ្លាញអ្វីៗទាំងអស់ របស់ប្រទេសអ៊ុយក្រែន មិនន្តែប៉ុណ្ណោៈត្រូវបានគេដឹងថា រុស្ស៊ី មានក្រុមបំបែកខ្លួនដែលគាំទ្រនៅក្នុងខេត្ត Luhansk ភាគខាងកើតបានលើកឡើងថា កាំជ្រួចរបស់អ៊ុយក្រែនបានបំផ្ទុះស្ថានីយប្រេងនៅក្នុងទីក្រុង Rovenky ៕

CATEGORIES
Share This