អឺរ៉ុប៖ គូស្នេហ៍របស់កីឡាករ Cristiano Ronaldo កញ្ញា Georgina Rodriguez បានរៀបរាប់អំពីជីវិតដ៏កំសត់របស់ខ្លួនមុនពេលដែលនាងស្គាល់ប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ខាងលើ។
ជាការពិតណាស់ Ronaldo បានបង្កើតភ្លើងស្នេហ៍ជាមួយ Georgina តាំងពីឆ្នាំ២០១៦មកម្ល៉េះ ហើយ បច្ចុប្បន្ននេះ កញ្ញាក៏កំពុងតែមានកូនភ្លោះនៅក្នុងផ្ទៃរបស់ដែរជាមួយនឹងទ្រព្យសម្បត្តិរាប់លានដែលពួកគេទាំងពីរបានខិតខំកសាងជាមួយគ្នា។ យ៉ាងណាក្តី ប្រិយមិត្តច្បាស់ជាចង់ដឹងថា មុនស្គាល់ Ronaldo តើ Georgina បានជួបបញ្ហាលំបាកអ្វីខ្លះនៅក្នុងជីវិតរបស់នាង។