អាមេរិក អឺរ៉ុប អង់គ្លេស កាណាដា បានសម្រុកដាក់ទណ្ឌកម្មយ៉ាងតឹងរឹងទៅលើប្រទេសរុស្ស៊ី
ទណ្ឌកម្មដែលមិនធ្លាប់មានមកលើប្រទេសរុស្ស៊ីហើយមានប្រទេសតិចណាស់ដែលរងទណ្ឌកម្មពីបណ្តាប្រទេសមហាអំណាចលោកខាងលិចដូចជាបច្ចុប្បន្ននេះអញ្ចឹង អាមេរិក អឺរ៉ុប អង់គ្លេស កាណាដា បានដាក់ទណ្ឌកម្មយ៉ាងតឹងរឹងទៅលើប្រទេសរុស្ស៊ី ។
សូមបញ្ជាក់ថា ទណ្ឌនេះគឺបានដាក់ទៅលើ លោក ពូទីន ដែលជាប្រធានាធិបតីរុស្ស៊ី និង លោក Sergey Lavrov និងមន្រ្តីជាន់ខ្ពស់ជាច្រើននាក់ទៀតរបស់រុស្ស៊ី និង មានទណ្ឌកម្មលើក្រុមហ៊ុនធំរបស់រុស្ស៊ី រួមទាំងទណ្ឌកម្មសេដ្ឋកិច្ចផ្សេងៗជាច្រើនទៀត ស្របពេលដែលរុស្ស៊ីវាយប្រហារមកលើប្រទេសអ៊ុយក្រែន ហើយរុស្ស៊ីកាន់តែគគ្លើន ។
ប្រទេសនៅលើពិភពលោកដែលរងទណ្ឌកម្មពីអាមេរិក អឺរ៉ុប អង់គ្លេស កាណាដា គឺមានតិចតួចណាស់ ដូចជា ÷ មេដឹកនាំកូរ៉េខាងជើង ស៊ីរី និង បេឡារុស ។
ប្រទេសមហាអំណាចលោកខាងលិច និង ត្រៀមដាក់ទណ្ឌកម្មផ្សេងៗទៀត ទៅលើ រុស្ស៊ី ប្រសិនបើស្ថានភាពសង្រ្គាមនៅអ៊ុយក្រែនកាន់តែធំទៅៗ ៕
CATEGORIES ព័ត៌មានអន្តរជាតិ