បុរសម្នាក់បើករថយន្តបាញ់បេតុងក្នុងស្ថានភាពស្រវឹងជោគជាំក៏ជ្រុលចង្កូតបើកបុករថយន្តព្រូសពេញទំហឹង ស្ទុះរកវាយម្ចាស់រថយន្តព្រូសថែមទៀត តែសំណាងល្អសមត្ថកិច្ចមកទាន់

 

ភ្នំពេញ៖ ហេតុការគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តបាញ់បេតុងបើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងជោគជាំក៏ជ្រុលចង្កូតបើកបុករថយន្តព្រូសពេញទំហឹងពីក្រោយបណ្តាលឲ្យរងការខូចខាតជាដំណំ នៅវេលាម៉ោង ៧÷០០នាទីយប់ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ លើកំណាត់ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានចេញពីកន្លែងកើតហេតុបានឲ្យដឹងថា បន្ទាប់ពីបុរសម្នាក់ជាតែកុងរថយន្តបាញ់បេតុងបើកបុករថយន្តព្រូសពេញទំហឹងពីក្រោយហើយរកវាយម្ចាស់រថយន្តព្រូសថែមទៀតតែសំណាងល្អសមត្ថកិច្ចមកទាន់ពេលវេលា បានឃាត់យកទៅប៉ុស្តិ៍ធ្វើការសួរនាំ៕