ប្រាប់ហើយនៅតែមិនស្តាប់! ស្ពានឆ្លងស្ទឹងជីក្រែង បាក់ ព្រោះតែឡានធន់ធំបើកឆ្លងកាត់

 

ស្ពានឆ្លងស្ទឹងជីក្រែង ត្រូវបានបាក់ ដោយសារថយន្តធន់ធំមួយគ្រឿងបើកឆ្លងកាត់ នៅចំណុចមុខវត្តស្លែង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាបកាលពីវេលាម៉ោង១១ជាងថ្ងៃ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ស្ពានថ្មមួយនេះគឺតូចជើងសរសរតូចសម្រាប់តែមនុស្សឆ្លងកាត់តែប៉ុណ្ណោៈ គឺអជ្ញាធរ និងប្រជាពលរដ្ឋបានដាក់របាំងមិនឱ្យរថយន្តឆ្លងកាត់តែតៃកុងរថយន្តនេះនៅតែមិនស្តាប់បានបន្តបើករថយន្តឡើងលើស្ពានជាហេតុបណ្តាលឱ្យបាក់ស្ពានចំពាក់កណ្តាលធ្លាក់រថយន្តក្បាលចូលទៅក្នុងទឹកកន្ទុយជាប់ស្ពានខាងលើ និង តៃកុងរថយន្តគឺអត់មានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ៕