ព្រឹកនេះ! កម្លាំងសមត្ថកិច្ចបានជួយសង្គ្រោះ សិស្សសាលាបានចំនួន ០៦ នាក់ ស្រី០១នាក់ ក្នុងឧប្បត្តិហេតុ (លិចទូកដទទឹង)នៅចំណុចកំពង់ដរ ទទឹង ចម្លងពីភូមិអំពិលទឹក ទៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក

 

ខេត្តកណ្តាល៖ តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា គិតមកដល់ព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២២នេះ កម្លាំងសមត្ថកិច្ចយើងបានជួយសង្គ្រោះ សិស្សសាលាបានចំនួន ០៦ នាក់ ស្រី០១នាក់ ក្នុងឧប្បត្តិហេតុ (លិចទូកដទទឹង) កាលពីវេលាម៉ោង១៩”០០នាទី​ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅចំណុចកំពង់ដរ ទទឹង ចម្លងពីភូមិអំពិលទឹក ទៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

សិស្សសាលាដែលកម្លាំងសមត្ថកិច្ចបានជួយសង្គ្រោះ មានចំនួន ០៦ នាក់ ស្រី០១នាក់ និងមានឈ្មោះដូចខាងក្រោម:
១/ ឈ្មោះ ថេត គន្ធី ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរ កម្មករបើកទូកដរទទឹង មានទីលំនៅសព្វថ្ងៃនៅ ភូមិ អំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល (រស់)
២/ ឈ្មោះ វណ្ណី រដ្ឋា ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរ កម្មករបើកទូកដរទទឹង មានទីលំនៅសព្វថ្ងៃ ភូមិអំពិទឹកទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល (រស់)
៣/ ឈ្មោះ វី ចាន់ប៊ូរ៉ា ភេទស្រី អាយុ ១២ ឆ្នាំ មុខរបរសិស្ស (រស់)
៤/ ឈ្មោះ ផាត ទីណា ភេទប្រុសអាយុ ១៤ ឆ្នាំ មុខរបរសិស្ស (ស្លាប់)
៥/ ឈ្មោះ ភ័ក្រ ភានុន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស (ស្លាប់)
៦/ ឈ្មោះ រឿន សា ភេទប្រុស អាយុ ១៥ ឆ្នាំ (រស់) អ្នកទាំង៤ ខាងលើមានទីលំនៅសព្វថ្ងៃ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
ដោយឡែកចំពោះសិស្សសាលាដែលបានបាត់ខ្លួនដែលពុំទាន់រកឃើញ មានចំនួន ០៩ នាក់ស្រី ០៣ នាក់ និងមានឈ្មោះដូចខាងក្រោម:
១/ ឈ្មោះ ឧត្តម មុនី ភេទប្រុស អាយុ ១៣ ឆ្នាំ មុខរបរសិស្ស (បាត់ខ្លួន)
២/ ឈ្មោះ មាស សុវណ្ណារ៉ា ភេទប្រុស អាយុ ១៤ ឆ្នាំ មុខរបរសិស្ស(បាត់ខ្លួន)
៣/ ឈ្មោះ សុវត្ថិ សក្ខិណា ភេទស្រីអាយុ ១៣ ឆ្នាំ មុខរបរសិស្ស(បាត់ខ្លួន)
៤/ ឈ្មោះ ចាន់ សុខជីម ភេទប្រុសអាយុ ១៤ ឆ្នាំ មុខរបរសិស្ស (បាត់ខ្លួន)
៥/ ឈ្មោះ ភារម្យ ដាវីន ភេទប្រុសអាយុ ១៣ឆ្នាំ មុខរបរសិស្ស (បាត់ខ្លួន)
៦/ ឈ្មោះ សុន សុផាត ភេទប្រុសអាយុ ១៤ ឆ្នាំ មុខរបរសិស្ស(បាត់ខ្លួន)
៧/ ឈ្មោះ បិនដា ជូលី ភេទស្រីអាយុ ១៣ឆ្នាំ មុខរបរសិស្ស(បាត់ខ្លួន)
៨/ ឈ្មោះ រី សុលីន ភេទស្រី អាយុ ១២ ឆ្នាំ មុខរបរសិស្ស (បាត់ខ្លួន)
៩/ ឈ្មោះ ផាត សុខហេង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស (បាត់ខ្លួន)

សិស្សសាលាទាំង០៩នាក់ខាងលើ មានទីលំនៅសព្វថ្ងៃ ភូមិ កោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

ករណីនេះបណ្ដាលមកពី ម្ចាស់ទូកដាក់លើសចំណុះ ធ្វេសប្រហែស និងមិនប្រុងប្រយ័ត្ន ហើយគ្មានអាវពោង សម្រាប់ការពារ។

បច្ចុប្បន្ន កម្លាំងយើង កំពុងតែបន្ត ស្វែងរក ដោយប្រើប្រាស់មធ្យោបាយទូកចំនួន ០៥ គ្រឿង៕