លោក ឆាយ ប៉េងឆាន នាយក”វិទ្យាល័យ.ព្រៃព្នៅ”ស្រុកពារាំង ខេត្តព្រៃវែង បានប្រមូលលុយពីសាលាក្នុងមួយឆ្នាំៗខ្ទងម៉ឺនដុល្លារ ធ្វើឲ្យអនាព្យាបាលសិស្ស និងសិស្សានុសិស្សមិនពេញចិត្ត

 

ខេត្តព្រៃវែង៖ លោក ឆាយ ប៉េងឆាន នាយក”វិទ្យាល័យ.ព្រៃព្នៅ”ស្រុកពារាំង ខេត្តព្រៃវែង បានប្រព្រឹត្តិអំពើរពុករលួយនៅក្នុងសាលាធ្វើឲ្យអនាព្យាបាលសិស្ស និងសិស្សានុសិស្សមានការងឿងឆ្ងល់ និងសង្ស័យថារៀបគំរោងប្រមូលលុយ ប្រមូលផលប្រយោជន៍ក្នុងសាលាក្នុង១ឆ្នាំៗបានប្រាក់ខ្ទង់ម៉ឺនដុល្លារ។

ប្រភពចំណូលសេដ្ឋកិច្ចដែលលោក ឆាយ ប៉េងឆាន នាយក”វិទ្យាល័យ.ព្រៃព្នៅ”ស្រុកពារាំង ខេត្តព្រៃវែង ប្រមូលបានរួមមាន៖
– ប្រាក់ដំណើរការសាលា BP ពីក្រសួងអប់រំ យុវជននិងកីឡា
– លោកនាយកឲ្យសិស្សានុសិស្សជួយឧត្ថម្ភដល់សាលាក្នុងម្នាក់ៗមួយខែ ៦.០០០រៀល។
– លោកនសយកដាក់ឱ្យដេញថ្លៃភាស៊ី”កង់ម៉ូតូ”រាល់៥ឆ្នាំម្ដង លើ
ទំហំទឹកប្រាក់ជិត២០.០០០$។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ធ្វើឱ្យអាជីវករ ដែលដេញថ្លៃបាន មកកំណត់យកលុយពីសិស្សានុសិស្សជាប្រចាំ ដោយម៉ូតូ១គ្រឿងចំនួន ២០០រៀល កង់១គ្រឿង ១០០រៀល។
– លោកនាយកបានអង្កន់ដីក្នុងសាលាយកទៅជួលឱ្យពលរដ្ឋចំនួន៥តូប ក្នុង១តូបៗកំណត់យក ពីអ្នកជួលចំនួន១.៦៦០.០០០រៀល ចឹង៥តូបវាស្មើនិងចំនួនទឹកប្រាក់ ៨.៣០០.០០០រៀល ក្នុង១ឆ្នាំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពជាច្រើនចេញពីអនាព្យាបាលសិស្ស ក៏ដូចជាសិស្សានុសិស្ស”វិទ្យាល័យ.ព្រៃព្នៅ”ស្រុកពារាំង ខេត្តព្រៃវែង នាំគ្នាឆ្ងល់អំពីចំណូលសេដ្ឋកិច្ចក្នុងសាលា ទាំង៤ច្រកធំៗមានទាំងប្រាក់.ដំណើរការ.សាលា BP ពីក្រសួងអប់រំ យុវជននិងកីឡា មួយចំនួនយ៉ាងច្រើន។

ទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ ធីវី 《HR NEWS TV》 រង់ចាំការបំភ្លឺ ពី លោក ឆាយ ប៉េងឆាន នាយក”វិទ្យាល័យ.ព្រៃព្នៅ”ស្រុកពារាំង ខេត្តព្រៃវែង តាមរយៈលេខទូរស័ព្ទខាងក្រោម ០៧៧ ៣៤០ ០៥៩/០៩៨ ៣៨៦ ៤៤៩ ៕ សូមអរគុណ!

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​