ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុនិងលោកជំទាវ បានរៀបចំពិធីចម្រើនព្រះបរិត្ត នៅគេហដ្ឋាន ឯកឧត្តម ដោយផ្ទាល់ ក្នុងក្រុងព្រះសីហនុ នៅរសៀលថ្ងៃ១០ ខែតុលា ឆ្នាំ២០២២ និងនៅព្រឹកថ្ងៃ១១ ខែតុលា ឆ្នាំ២០២២ នឹងដង្ហែរអង្គកឋិនទាន តាមទូក អូបរ័ ទៅវេរប្រគេនព្រះសង្ឃនៅវត្តគិរីជលសារកោះរ៉ុង ក្រុងកោះរ៉ុង
ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុនិងលោកជំទាវផ្តួចផ្តើមធ្វើអង្គកឋិនទានសាមគ្គី ដង្ហែរទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមាវត្តគិរីជលសារកោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នៅរសៀលថ្ងៃ១០ ខែតុលា ឆ្នាំ២០២២ ដោយពិធីចម្រើនព្រះបរិត្ត នៅគេហដ្ឋានឯកឧត្តមអភិបាលខេត្តក្នុងក្រុងព្រះសីហនុ ហើយនៅព្រឹកថ្ងៃ១១ ខែតុលា ឆ្នាំ២០២២ នឹងដង្ហែរអង្គកឋិនទាន តាមទូក អូបរ័ ទៅវេរប្រគេនព្រះសង្ឃតាមប្រពៃណ៌ទំនៀមទម្លាប់ព្រះពុទ្ធសាសនា។
អង្គកឋិនទានសាមគ្គី វត្តគិរីជលសារកោះរ៉ុង ដោយមានការចូលរួមពីសំណាក់ លោក ឌុច សុខុម ប្រធានក្រុមប្រឹក្សាក្រុងកោះរ៉ុង, លោក រាជ សុវណ្ណ អភិបាលរង នៃគណៈអភិបាលក្រុងកោះរ៉ុង, លោក លី វណ្ណដា អភិបាលរង នៃគណៈអភិបាលក្រុងកោះរ៉ុង, លោកស្រី ស៊ី ស្រីម៉ាច អភិបាលរង នៃគណៈអភិបាលក្រុងកោះរ៉ុង, លោកឧត្តមសេនីយ៍ កែ វិចិត្រ មេបញ្ជាការកងការពារកោះរ៉ុងលេខ១, លោកវរសេនីយ៍ ពិន ធារ៉ា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងកោះរ៉ុង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ, លោក ឈឺន ចន្ថា ចៅសង្កាត់កោះរ៉ុងសន្លឹម, កញ្ញា ទី បូទាវ ចៅសង្កាត់កោះរ៉ុង ព្រមទាំងពុទ្ធបរិស័ទ្ធជិតឆ្ងាយជាច្រើន៕