ព្រះទេពសោភ័ណ​ ភារ​ រ៉ាវី​ ព្រះអនុគណក្រុងកោះរ៉ុង​ សហការីព្រះអនុគណ,​ លោក​ នួន​ ប៊ុនថុល​ អភិបាល​ នៃគណៈអភិបាលក្រុងកោះរ៉ុង​ បាននិមន្ត និងអញ្ជើញចូលរួមរៀបចំសណ្តាប់ធ្នាប់ និងសម្អាតទីធ្លា ក្នុងបរិវេណ និងក្រៅបរិវេណវត្តគិរីជលសាកោះរ៉ុង ដែលកម្មវិធី បុណ្យកឋិនទាន ផ្តើមពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ និងថ្ងៃឆ្លងទី១១ ខែតុលា ឆ្នាំ២០២២

 

ក្រុងកោះរ៉ុង៖ ថ្ងៃអាទិត្យ ១៤ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែតុលាឆ្នាំ២០២២ វត្តគិរីជលសាកោះរ៉ុង បានរៀបចំសម្អាតទីធ្លា ក្នុងបរិវេណ និងក្រៅបរិវេណវត្ត ដែលកម្មវិធី បុណ្យកឋិនទាន រយៈពេល២ថ្ងៃ ដែលថ្ងៃទី១ គឺជាថ្ងៃសូត្រមន្ត ចាប់ផ្តើមថ្ងៃចន្ទ ១៥ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ និងថ្ងៃទី២ គឺជាថ្ងៃឆ្លង ចាប់ផ្តើមថ្ងៃអង្គារ ១ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។

កិច្ចសហប្រតិបត្តិការចូលរួមរៀបចំសណ្តាប់ធ្នាប់ សម្អាត ក្នុងបរិវេណ និងក្រៅបរិវេណ វត្តគិរីជលសាកោះរ៉ុង រួមមាន៖
ព្រះទេពសោភ័ណ​ ភារ​ រ៉ាវី​ ព្រះអនុគណក្រុងកោះរ៉ុង​ សហការីព្រះអនុគណ,​ លោក​ នួន​ ប៊ុនថុល​ អភិបាល​ នៃគណៈអភិបាលក្រុងកោះរ៉ុង​ ព្រមទាំងសហការី, លោកឧត្តមសេនីយ៍​ កែ​ វិចិត្រ​ មេបញ្ជាការកងការពារកោះរ៉ុងលេខ១​ ព្រមទាំងនាយទាហាន​ ពលទាហានចំណុះបញ្ជាការកងការពារកោះរ៉ុងលេខ១,​ លោកវរសេនីយ៍​ ពិន​ ធារ៉ា​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងកោះរ៉ុង​ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ​ ព្រមទាំងមន្ត្រីក្រោមឱវាទ, លោកវរសេនីយ៍​ ហេង​ គីមអាន​ អធិការនៃអធិការដ្ឋាននគរបាលក្រុងកោះរ៉ុង​ ព្រមទាំងមន្ត្រីក្រោមឱវាទ, លោក​ ស្រេង​ ហៃសុខ​ ប្រធានសមាគម​ សហគមន៍អេកូទេសចរណ៍ក្រុងកោះរ៉ុង​, កញ្ញា​ ទី​ បូទាវ​ ចៅសង្កាត់កោះរ៉ុង​ ចៅសង្កាត់រង​ លោកម៉ៅ ម៉ាន មេភូមិ​ ព្រមទាំងប្រជាពលរដ្ឋជាច្រេីននាក់ទៀត៕

CATEGORIES
Share This